ព័ត៌មាន
ផលិតផលខ្មែរជាច្រើនត្រូវបានទទួលស្គាល់ថា មានភាពរីកចម្រើន និងល្អប្រសើរជាងមុន
នៅក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព រៀបចំឡើងដោយសហគ្រិនខ្មែរ ដោយមានការតាំងបង្ហាញនូវផលិតផលខ្មែរជាច្រើនមុខទំនិញ និងសេវាកម្មនានាមកពីគ្រប់វិស័យ ត្រូវបានកត់សម្គាល់ឃើញថា មានការចាប់អារម្មណ៍ច្រើនពីសាធារណជនទូទៅ ដោយបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើល និងសប្បាយរីករាយ នៅពេលដែលខ្មែរអាចធ្វើបានល្អប្រសើរជាងមុន។
កំពុងដើរទស្សនា និងទិញទំនិញតាមស្តង់ កញ្ញា ណាត សៀងម៉ី ជាពលរដ្ឋមកពីខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ជាការមើលឃើញជាក់ស្តែង ពិតជាមានអារម្មណ៍ រំភើបចិត្ត នៅពេលដែលឃើញនិងដឹងថាខ្មែរអាចធ្វើបានស្ទើរគ្រប់វិស័យ ទោះបីថាកម្ពុជាដើរយឺត ប៉ុន្តែអាចធ្វើបានទាន់សម័យកាល ដចាខាងផ្នែកម្ហូបអាហារកែច្នៃ សម្លៀកបំពាក់ កាបូប ស្បែកជើង អេឡិចត្រូនិច និងផលិតផលខាងផ្នែកវិស័យកសិកម្ម និងជលផលជាដើម។
ពលរដ្ឋ២នាក់ផ្សេងទៀត ដែលរស់នៅរាជធានីភ្នំពេញដូចគ្នា គឺកញ្ញា សួន យ៉ាដា និងអ្នកនាង អ៊ូច វណ្ណធីប បានលើកឡើងស្រដៀងគ្នាថា ពិតជាមានមោទនភាពដែលបានឃើញផលិតផលខ្មែរកាន់តែកើនឡើង អាចផលិតបាន ថែមទាំងអាចដាក់តាំងបង្ហាញលក់តាមផ្សារទំនើបនានាថែមទៀត ដែលសបញ្ជាក់ពីគុណភាព ការយកចិត្តទុក ក៏ដូចជាស្តង់ដារអនាម័យជាដើម ដែលធ្វើឲ្យអ្នកប្រើប្រាស់មានទំនុកចិត្តក្នុងការទិញយកទៅប្រើប្រាស់ និងទទួលទាន។
ក្រុមប្រជាពលរដ្ឋទាំងនោះ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ទូទាំងប្រទេស ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ក៏ដូចជាផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុក។
សូមបញ្ជាក់ថា សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤ និង២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសមិទ្ធផល និងបន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។ ក្នុងព្រឹត្តការណ៍នេះ មានស្តង់ផលិតផលចូលរួមសរុបជាង ២០០ស្តង់។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ទិវានេះ មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន៕












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី