ព័ត៌មាន
បេសកជនពិសេសរដ្ឋាភិបាលជប៉ុន៖សម្តេចតេជោជាអ្នកឈ្នះនៅក្នុងដំណើរស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Masaharu KOHNO បេសកជនពិសេសរដ្ឋាភិបាលជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការសេចក្តីរីករាយ ដែលបានជួបឯកឧត្តម សារជាថ្មីនៅក្នុងឱកាសនេះ និងសូមស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម Masaharu KOHNO បេសកជនពិសេសរដ្ឋាភិបាលជប៉ុន ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា ក្នុងពេលនេះ ។
ឯកឧត្តម Masaharu KOHNO បានសម្តែងសេចក្តីរីករាយជាទីបំផុត និងថ្លែងអំណរគុណសម្តេចតេជោ ដែលបានអុញ្ញាតឱ្យឯកឧត្តម បានចូលជួបសម្តែងការគួរសមដោយផ្ទាល់នាឱកាសនេះ។ ឯកឧត្តម បានរំលឹកជូន សម្តេចថា លើកចុងក្រោយដែលឯកឧត្តម បានមកកម្ពុជា គឺកាលពី២៥ឆ្នាំមុន។ នៅក្នុងដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ ក្រៅពីចូលរួមកិច្ចប្រជុំ IPTP លើកទី១១ ឯកឧត្តមពិតជាសប្បាយចិត្តណាស់ ដែលបានស្តាប់បាឋកថារបស់ សម្តេចតេជោ ដោយផ្ទាល់ និងបានរៀនសូត្រពីសម្តេចអំពីបិសោធន៍កសាងសន្តិភាពនៅកម្ពុជា និងការដឹកនាំប្រទេសក្រោយទទួលបានសន្តិភាពពេញលេញ។
ឯកឧត្តម បេសកជនពិសេសរដ្ឋាភិបាលជប៉ុន មានប្រសាសន៍ថា ឯកឧត្តមពិតជាកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះ សម្តេចតេជោ ដែលជាអ្នកឈ្នះ នៅក្នុងដំណើរស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ ឯកឧត្តមបានបន្តថា ចាប់តាំងពីពេលដែលឯកឧត្តមបានជួប សម្តេចតេជោ ជាលើកដំបូងនៅឆ្នាំ១៩៩០ ឯកឧត្តម តែងតែគោរពសម្តេចតេជោ និងចាត់ទុកសម្តេចជាមិត្តដ៏ល្អរបស់ប្រទេសជប៉ុន។
ឯកឧត្តម KOHNO បានថ្លែងអំណរគុណសម្តេច និងប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រទេសជប៉ុន មានមុខមានមាត់ក្នុងឆាកអន្តរជាតិ ពាក់ព័ន្ធនឹងការបញ្ជូនប្រតិបត្តិការរក្សាសន្តិភាព (PKO) ទៅក្រៅប្រទេស ដោយសម្តេចយល់ព្រមឱ្យមាន PKO របស់ជប៉ុននៅកម្ពុជាក្រោមឆ័ត្រអ៊ុនតាក់។ ឯកឧត្តម បានបញ្ជាក់ថា ករណី PKO នេះ បានធ្វើប្រទេសជប៉ុនផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួននៅក្នុងវិស័យនេះ។ បន្ទាប់ពីបញ្ជូន PKO លើកទី១ទៅកម្ពុជា ជប៉ុន បានបន្តបញ្ជូន PKO នេះ ទៅប្រទេស Mozambique និងបណ្តាប្រទេសដទៃទៀតជាបន្តបន្ទាប់។
ឯកឧត្តមបានបន្តថា ឯកឧត្តម ក៏បានសម្តែងនូវក្តីរំភើបចិត្ត និងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសៀវភៅ “In Search of Proactive Diplomacy: Increasing Japan’s International Role in the 1990s” ដែលឯកឧត្តម បានចងក្រង នៅក្នុងឆ្នាំ១៩៩៩ ត្រូវបានកំពុងបកប្រែជាភាសាខ្មែរ។ ឯកឧត្តមសង្ឃឹមថា ក្រោយការបកប្រែបានបញ្ចប់ សៀវភៅនេះ នឹងត្រូវបានផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ និងប្រជាជនជំនាន់ក្រោយឱ្យបានយល់ពីការរួមចំណែករបស់ជប៉ុន ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា រហូតទទួលបានជោគជ័យ ។
ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលតែងតែជឿទុកចិត្តលើប្រទេសជប៉ុន គាំទ្រជប៉ុន និងចូលរួមជាមួយជប៉ុននូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការ ទាំងទ្វេភាគី និងពហុភាគី។ ឯកឧត្តម បានបន្តថា ឯកឧត្តមបានកត់សម្គាល់យ៉ាងច្បាស់ថាប្រទេសកម្ពុជា ជាប្រទេសដំបូងបំផុតដែលគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងើកចំហ FOIP, បេសកកម្មថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ និងការនេសាទត្រីបាឡែនជាដើម។ ឯកឧត្តម បានបញ្ជាក់ថា ឆ្លងកាត់អ្វីដែលកម្ពុជា និងជប៉ុន បានធ្វើរួមគ្នា ក្នុងដំណាក់កាលដ៏លំបាកបំផុតនោះមក ប្រទេសជប៉ុន ក៏មានជំនឿ និងទំនុកចិត្តយ៉ាងខ្លាំងលើមិត្តភាព និងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេជន៍កោតសរសើរ និងសកម្មភាពដែលឯកឧត្តម Masaharu KOHNO បានធ្វើជូនកម្ពុជា។ សម្តេច បានគូសបញ្ជាក់ថា ប្រទេសជប៉ុន គឺជាប្រទេសដែលនាំមុខគេក្នុងការជួយកម្ពុជា មានទាំងកម្លាំងបច្ចេកទេស និងជំនួយជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់នឹងពេលបច្ចុប្បន្ន។ សម្តេច បានលើកឡើងថា ទោះបីជាជប៉ុនមិនលុបចោលបំណុលដែលកម្ពុជាជំពាក់ជប៉ុន ក៏ប៉ុន្តែ ជប៉ុនបានជួយរកវិធីដោះស្រាយជួយកម្ពុជា ដើម្បីឱ្យកម្ពុជាអាចសងបំណុលជប៉ុនបាន។ បន្ទាប់ពីដោះស្រាយបំណុលរួច នៅឆ្នាំ១៩៩៩ ជប៉ុនបានផ្តល់កម្ចីដល់កម្ពុជា សម្រាប់សាងសង់កំពង់ផែព្រះសីហនុ ឥឡូវនេះ កំពង់ផែខេត្តព្រះសីហនុ ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ឱ្យទៅជាកំពង់ផែទឹកជ្រៅ ដើម្បីឱ្យនាវាចូលចតបាន ដោយមិនចាំបាច់ធ្វើការផ្ទេរទំនិញ។
សម្តេចតេជោ បានបញ្ជាក់ជូនឯកឧត្តមបេសកកជន ថាកម្ពុជាបន្តគាំទ្រចំពោះមិត្តជប៉ុន ទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានាដែលជប៉ុនដឹកនាំ ទៅតាមគោលនយោបាយការបរទេស និងស្ថានភាពរបស់ប្រទេសកម្ពុជា។ សម្តេច បានសង្កត់ធ្ងន់ថា កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបម្រើដល់ប្រយោជន៍រួមនិងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ និងគោរពមជ្ឈភាពអាស៊ាន ហើយ FOIP របស់ជប៉ុន ក៏មិនបានផ្ទុយពីគំនិតផ្តួចផ្តើមចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកនោះដែរ។
សម្តេចតេជោ បានបន្តថា កម្ពុជាគាំទ្រជប៉ុនក្នុងការនេសាទត្រីបាឡែន ដោយសារ ប្រទេសជប៉ុន មានការស្រាវជ្រាវច្បាស់លាស់ណាស់លើប្រធានបទនេះ។ សម្តេចតេជោ បានបន្តថា កម្ពុជាបានគាំទ្រជប៉ុនផងដែរក្នុងការរៀបចំកីឡាអូឡាំពិក និងការតាំងពីព័រណ៍ពិភពលោក (World Expo) ជាដើម។
ជាច្រុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម Masaharu KOHNO ទទួលបានជោគជ័យក្នុងដំណើរការនៃកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា និងសូមទទួលបានសេចក្តីសុខសប្បាយ ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា៕










-
ព័ត៌មាន2 days agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន6 days agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
-
ព័ត៌មាន4 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន4 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
-
ព័ត៌មាន4 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
-
ព័ត៌មាន1 week agoសមាគមពលរដ្ឋខ្មែរទាំង៦ នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ចេញញត្តិគាំទ្រ សម្តេចធិបតី សម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ