ព័ត៌មាន
អគ្គលេខាធិការ IPU ចង់ពង្រីកទំនាក់ទំនងបន្ថែមរវាងសហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តម Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (Inter-Parliamentary Union – IPU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។
ក្នុងឱកាសនៃជំនួប ឯកឧត្តមអគ្គលេខាធិការ IPU បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមអគ្គលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់កម្ពុជានៅក្នុងវេទិកាអន្តរជាតិនានា ដែលការណ៍នេះជាការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សាសន្ដិភាពក្នុងតំបន់ និងសកលលោក។
ឯកឧត្តមក៏បានគូសបញ្ជាក់ថ កឧត្តមង់ឃើញកម្ពុជាចែករំលែកនូវបទពិសោធន៍អំពីភាពអត់ឱន និងការធានានូវសុខសន្ដិភាពផ្ទៃក្នុងប្រទេស ក្រោយពីទទួលបាននូវសន្តិភាពពេញលេញ ជាមួយបណ្ដាប្រទេសនានា នៅលើសកលលោក។ ឯកឧត្តមក៏បានកោតសរសើរអំពីការរីកចម្រើននៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងបានបង្ហាញពីគោលបំណងនៃការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អថែមទៀត រវាងសហភាពអន្តរសភា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការ IPU ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងកិច្ចប្រជុំកំពូលនាឱកាសនេះ នៅលើទឹកដីសៀមរាប-អង្គរ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារសំខាន់របស់ស IPU ដែលជាវេទិកាមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង ស្ថាប័នសភា និងសភា ក៏ដូចជារដ្ឋាភិបាលនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសលើសកលលោក និងបានគូសបញ្ជាក់អំពីតួនាទីរបស់កម្ពុជានៅក្នុងយន្តការសហភាពអន្តរសភា។ ជាមួយគ្នានោះ សម្ដេចបវរធិបតីបានស្វាគមន៍និងរីករាយចំពោះបំណងនៃការពង្រីកកិច្ចសហការបន្ថែមទៀតរវាងសហភាពអន្តរសភា IPU និងស្ថាប័ននីតិប្បញ្ញត្តិនៅកម្ពុជា។






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី