ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា៖ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម បង្ហាញនូវកិច្ចសហប្រតិបត្តិការប្រទេសទាំងបីឲ្យកាន់តែជិតស្និទ្ធថែមទៀត
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ការ ធ្វើលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម គឺមានគោលបំណងធ្វើឲ្យកងទ័ពទាំងបីប្រទេសទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍រៀនសូត្រពីគ្នា ទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត ហើយថែមទាំងបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្រ្តយោធានៃប្រទេសទាំងបីផងដែរ។
ថ្លែងនៅក្នុងពិធីបិទលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមប្រធានបទ«ប្រតិបត្តិការជួយសង្រ្គោះ គ្រោះមហន្តរាយ បាក់រំលំអគារ» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧតុ្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា លំហាត់សមយុទ្ធអស់រយៈពេលមួយសប្តាហ៍កន្លងមកនេះ ហើយដំណើរារដោយជោគជ័យនោះ គឺបានផ្តើមចេញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពនៃប្រទេសទាំងបី ខណៈកិច្ចសហប្រតិបត្តិ ការនេះ បានលើកកម្ពស់ជាបន្តបន្ទាប់សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនងការទូតយោធា ស្របតាមគោលគំនិតដែលថ្នាក់ដឹកនាំប្រទេសទាំងបីបានព្រមព្រៀងគ្នានាពេលកន្លងមកនោះ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមទៀតថា«ការណ៍នេះជំរុញឲ្យកងទ័ពប្រទេសទាំងបីជំនះ គ្រប់ឧបសគ្គ រួមចិត្តតែមួយ គៀកស្មាគ្នាធ្វើការជាមួយគ្នាគ្រប់ការលំបាក រហូតសម្រេចបានជោគជ័យ តាម ផែនការគ្រោងទុក។ មួយវិញទៀតតាមរយៈលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា ឡាវ និងវៀតណាម បាន បន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្រ្តយោធានៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងកងទ័ពប្រទេសទាំងបី សម្រាប់នាយទាហានបន្តវេនសិក្សារៀនសូត្រនាពេលអនាគត»។
នៅក្នុងកម្មវិធីនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ជោគជ័យដែល កងទ័ពប្រទេសទាំងបីសម្រេចបាននាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍចំ ណងមិត្តភាពប្រទេសទាំងបី ក្នុងស្មារតីស្ម័គ្រចិត្តរួមគ្នា បន្តអនុវត្តតាមទស្សនរួមដែលរដ្ឋាភិបាលប្រទេស ទាំងបី បានឯកភាពគ្នា ពង្រឹងការប្រាស្រ័យទាក់ទងទៅវិញទៅមក កាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិ ការវិស័យយោធាឲ្យទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត៕
អត្ថបទ បាន ចក់















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី