ព័ត៌មាន
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សំណូមពរប្រជាកសិករ ឆ្នាំនេះធ្វើស្រែត្រូវដឹងពីប្រព័ន្ធទឹកអោយច្បាស់លាស់ កុំអោយមានការខូចខាតដូចឆ្នាំកន្លងទៅ
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសំណូមពរដល់ប្រជាកសិករទាំងអស់ក្នុងខេត្តថា« នៅឆ្នាំ២០២៤នេះ ការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករនៅប៉ែកខាងលើផ្លូវជាតិលេខ៥ ចាំបាច់ត្រូវមើលប្រព័ន្ធទឹកអោយបានច្បាស់លាស់ កុំអោយពេលបងប្អូនធ្វើរួចហើយមិនមានទឹកស្រោចស្រព និងនាំអោយខាតបង់ពេលវេលា ប្រាក់កាស»។
លោក ងិន ហ៊ុន បានបន្តថា៖ ដោយសារបំរែបំរួលអាកាសធាតុ បាននាំអោយសីតុណ្ហភាពនៅលើដីឡើងកម្តៅជាងឆ្នាំកន្លងៗទៅ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវប្រាំងតែម្តង ដែលកន្លងមកកន្លែងខ្លះមានទឹកតិចតួច និងកន្លែងខ្លះមិនមានទឹកស្រោចស្រព ធ្វើអោយដំណាំស្រូវប្រាំងបានក្រៀមស្វិត និងងាប់ខ្លះផងដែរ។ ជារៀងរាល់ឆ្នាំកន្លងមក មិនដែលមានបញ្ហាស្រូវប្រាំងក្រៀមស្វិតអត់ទឹកបែបនេះកើតឡើងនោះឡើយក្នុងខេត្តកំពង់ឆ្នាំង ទើបតែខែប្រាំងដើមឆ្នាំ២០២៤នេះ មានស្រូវប្រជាកសិកររាប់ពាន់ហិកតា បានខ្វះទឹកស្រោចស្រព ដោយសារបំរែបំរួលអាកាសធាតុ ស្រូវឡើងថ្លៃប្រជាកសិករែលមានីនៅប៉ែកខាងលើផ្លូវជាតិលេខ៥តាម្រព័ន្ធធារាសាស្ត្រធំៗ បានងាកមកធ្វើស្រែប្រាំងបន្ថែម ខណៈពួកគាត់បានធ្វើស្រែវស្សាម្តងរួចមកហើយនោះ នាំអោយប្រជាកសិករនៅប៉ែកខាងក្រោមផ្លូវជាតិលេខ៥ បានខ្វះទឹកស្រោចស្រព និងមានស្វិតងាប់មួយចំនួន ដោយឡែកស្រូវប្រាំងប្រជាកសិករនៅប៉ែកខាងលើផ្លូវជាតិ ក៏បានស្វិតគ្មានទឹកស្រោចស្រពដូចគ្នា។
បទពិសោធន៍ឆ្នាំកន្លងទៅនេះហើយ សូមបងប្អូនប្រជាកសិករនៅប៉ែកខាងលើផ្លូវជាតិ ត្រូវផ្អាកការដាំដុះស្រូវប្រាំងក្នុងឆ្នាំនេះ បើមិនដូចនោះទេ ប្រជាកសិករដែលមានស្រែប្រាំងនៅប៉ែកខាងក្រោមផ្លូវរាប់ពាន់ហិកតា នឹងជួបប្រទះនូវកង្វះទឹកស្រោចស្រពទៀតជាមិនខាន។
លោកបានបន្ថែមថា៖ គិតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រជាកសិករខេត្តកំពង់ឆ្នាំង បានប្រមូលផលស្រូវវស្សា បានជាង៤ម៉ឺនហិកតា ដែលគិតជាភាគរយស្មើនឹង២៧ភាគរយនៅលើផ្ទៃដីជាង១៤ម៉ឺនហិកតា។ដោយឡែកស្រែប្រាំងឆ្នាំនេះ ប្រជាកសិករចុះភ្ជួររាស់បាន៥៣៦២ហិកតាដោយប្រើប្រាស់គ្រឿងយន្ត លើផ្ទៃដី៣៧៧០០ហិកតា យឺតជាងឆ្នាំ២០២៣១៩៦ហិកតា។ ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ ប្រជាកសិករបានធ្វើស្រែវស្សាបានលើសផែនការ ខណៈស្រូវវស្សាកំពុងដុះលូតលាស់ល្អប្រសើរ និងមិនមានការរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះឡើយ ៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី