ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ជាអាណត្តិនៃការទាក់ទាញបច្ចេកវិទ្យា និងធនធានមនុស្សដែលមានជំនាញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសំដែងនូវមោទភាពចំពោះការរីកចម្រើនគួរ ឱ្យកត់សម្គាល់ជាច្រើនវិស័យនៃប្រទេសកម្ពុជា ហើយសម្តេចបានបញ្ជាក់ថា សម្រាប់អាណត្តិទី៧នេះ សម្តេចបានដាក់ ចេញនូវគោលនយោបាយជាសំខាន់ក្នុងការទាក់ទាញបច្ចេកវិទ្យា និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូល ស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នេះ ដែលវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក សហ ការជាមួយស្ថាប័ន និងអង្គការដទៃទៀតរបស់ចិនរៀបចំឡើង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការដាក់ចេញ នូវគោលនយោបាយថ្មីៗ សម្រាប់ការប្រកួតប្រជែងក្នុងយុគ្គសម័យឌីជីថល ដោយបានសម្រួលដល់ដំណើរការអនុម័តការ វិនិយោគ បានបង្កើតយន្តការកម្រិតខ្ពស់សម្រាប់អាជីវកម្ម ដូចជាគណៈកម្មាធិការផ្តល់យោបល់លើគោលយោបាយពាណិជ្ជកម្ម ដែលធ្វការជាអ្នកគិតគូរផ្ែកយុទ្ធសាស្ត្រដល់រដ្ឋាភិបាល តាមដាននិន្នាការសកល និងគោលនយោបាយ ដែល មានភាពប្រកួតប្រជែង និងគណៈកម្មាធិការជំរុញដោះស្រាយវិវាទវិស័យឯកជន ដែលដោះស្រាយបញ្ហាបានយ៉ាងឆាប់ រហ័យ ដែលរាជរដ្ឋាភិបាល ឈរនៅខាងអ្នកធុរកិច្ចជានិច្ច ។
ជាទីបញ្ចប់សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានការរួមគ្នាកសាងអនាគតប្រកបដោយនិរន្តរភាព វិបុលភាព បន្ថែមសម្រាប់យើងទាំងអស់គ្នា ។
គួរបញ្ជាក់ថា ចិន និង អាស៊ាន អាចពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងការជំរុញបច្ចេកវិទ្យាបៃតង គម្រោងថាម ពលកកើតឡើងវិញ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ក៏ដូចជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការច្នៃ ប្រឌិត។ តាមរយៈការវិនិយោគយុទ្ធសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា និងការតម្រឹមគោលនយោបាយ ភាពជាដៃគូចិន-អាស៊ាន អាចបង្កើតក្របខ័ណ្ឌដ៏រឹងមាំដែលជំរុញកំណើនប្រកបដោយបរិយាប័ន្ន កាត់បន្ថយភាពខុសគ្នានៃសេដ្ឋកិច្ច និងគាំទ្រដល់ គោលដៅរបស់អាស៊ានសម្រាប់អនាគតប្រកបដោយចីរភាព ៕អត្ថបទ៖ មុត សុទ្ធ



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម