ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី អំណោយផលដល់ការវិនិយោគ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មីថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី ដែលអំណោយផលដល់ការវិនិយោគ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ប្រទេសកម្ពុជាមានទីតាំងឋិតនៅចំកណ្ដាលនៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីតាំងយុទ្ធសាស្រ្ដក្នុងការវិនិយោគ ដោយមានភាពងាយស្រួលក្នុងការតភ្ជាប់ទៅក្នុងតំបន់អាស៊ី និងអនុតំបន់មេគង្គ ដូច្នេះការជ្រើសរើសកម្ពុជាក្នុងការវិនិយោគ គឺជាការជ្រើសរើសការកាត់បន្ថយការចំណាយ និងបង្កើនល្បឿននៃការដឹកជញ្ជូន។
សូមជម្រាបថា រាជដ្ឋាភិបាលអាណត្តិទ៧នេះ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់យុទ្ធសាស្រ្ដទាក់ទាញវិនិយោគិនមកវិនិយោគនៅកម្ពុជា (ទាក់ម៉ូយ) គឺអញ្ជើញអ្នកវិនិយោគមកដាក់ទុន ជាអាទិភាពមុតស្រួចនៃនយោនាយការទូតក្នុងអាណត្តិថ្មីនេះ៕ អត្ថបទ៖វ៉ន ដារ៉ា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម