ព័ត៌មាន
សម្ដេចធិបតី៖ ទំនាក់ទំនងពិសេសជិតស្និទ្ធកម្ពុជា-ចិន គឺជាដៃគូវិនិយោគ និងយុទ្ធសាស្រ្ដដ៏ធំបំផុតនៅកម្ពុជា
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនងពិសេសជិតស្និទ្ធកម្ពុជា-ចិន គឺជាដៃគូវិនិយោគ និងយុទ្ធសាស្រ្ដដ៏ធំបំផុតនៅកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ឆ្នាំ ២០២៤នេះ គឺជាខួប ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិនបានព្យាករណ៍ថា ការអភវឌ្ឍគុណភាពខ្ពស់របស់ចិនរយៈពេលមធ្យមទៅវែងនឹងជំរុញដោយកម្លាំងផលិតភាពថ្មី ដូចជា បញ្ញាសិប្បនិម្មិត ឬ AI, សេដ្ឋកិច្ចឌីជីថល, មនុស្សយន្ត វត្ថុធាតុដើមផលិតថ្មី និងឧស្សហកម្មនវានុវត្តន៍ផ្សេងៗទៀត។
សម្ដេចធិបតី បញ្ជាក់ថា ប្រទេសចិន គឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក ដូច្នេះនៅពេលដែលចិនផ្ដោតលើកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សម្ដេចជឿជាក់ថា តំបន់ទាំងមូលពិតជាទទួលបានផលប្រយោជន៍ពីការតម្រង់ទិសគោលនយោបាយបែបនេះពីប្រទេសចិនផងដែរ។
ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ថា ជាក់ស្ដែងតាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន ធ្វើឱ្យចិនបាននាំមុខគេក្នុងការនាំយកភាពជឿនលឿនផ្នែកបច្ចេកវិទ្យាមកកម្ពុជា។ ចំណែកទំនាក់ទំនងវប្បធម៌ដ៏ជ្រៅកម្ពុជា-ចិន រួមផ្សំជាមួយនឹងទំនាក់ទំនងអន្តររដ្ឋាភិបាលដ៏រឹងមាំ បានបង្កើតបរិយាកាសអំណោយផលពិសេសមួយ សម្រាប់ការរីកចម្រើនរបស់វិនិយោគចិន តាមរយៈការប្រមូលផ្ដុំសហគមន៍ធុរកិច្ចចិនមកពីទូទាំងពិភពលោកផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម