ព័ត៌មាន
គណៈប្រតិភូព្រះសង្ឃខ្មែរខេត្តត្រាវិញ និមន្តចូលក្រាបថ្វាយបង្គំគាល់ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី
គណៈប្រតិភូព្រះសង្ឃខ្មែរ ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណ ថាច់ ញឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី បាននិមន្តចូលក្រាបថ្វាយបង្គំគាល់ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នាវត្តស្វាយពពែ រាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ គណៈប្រតិភូព្រះសង្ឃខ្មែរខេត្តត្រាវិញទាំង៦ព្រះអង្គ បានចូលក្រាបថ្វាយបង្គំគាល់យកនូវវត្តប្រណិប័តរ៍តាមទំនៀមនៃបវេណីព្រះពុទ្ធសាសនាចំពោះសម្តេចជាអម្ចាស់ និងថ្វាយនូវសេចក្តីគោរពនឹករលឹកនិងទូលសាកសួរអំពីព្រះរាជសុខភាព។ ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានក្រាបបង្គំទូលវាយសម្តេចជាអម្ចាស់ថា ព្រះសង្ឃខ្មែរ និងប្រជាជននៅខេត្តត្រាវិញ សូមក្រាបថ្លែងអំណរព្រះករុណាទិគុណចំពោះសម្តេចជាអម្ចាស់ និងគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ ដែលបានឧបត្ថម្ភគាំទ្រដល់ការរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែទៅកាន់វត្តស្វាយសៀមកន្លងមក ។ ការនិមន្តរបស់គណៈប្រតិភូចូលក្រាបបង្គំគាល់នេះ ដើម្បីទូលថ្វាយសម្តេចជាអម្ចាស់ពីស្ថានភាព នៃការបដិបត្តិធម្មវិន័យ និងការសិក្សារៀនសូត្ររបស់ព្រះសង្ឃខ្មែរគ្រប់កម្រិតពុទ្ធិកសិក្សានៅខេត្តត្រាវិញ។ កន្លងមកគ្រប់វត្តតែងតែរៀបចំនូវព្រឹត្តិការណ៍ព្រះពុទ្ធសាសនាជាច្រើន ដើម្បីជាកន្លែងបន្តថែរក្សានូវមរតក៌ វប្បធម៌ប្រពៃណីរបស់ខ្មែរយើង។

នៅក្នុងឱកាសដ៏ល្អប្រពៃនេះដែរ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតីកិត្តិ ឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវសេចក្តីនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យ ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះ គណៈប្រតិភូព្រះសង្ឃខ្មែរខេត្តត្រាវិញ ដែលព្រះអង្គធ្លាប់មានព្រះរាជហឬទ័យ ស្រឡាញ់រាប់អានក្នុងភាពស្និតស្នាលតាំងពីដើមរៀងមក។ ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សផ្នែកពុទ្ធសាសនានៅខេត្តត្រាវិញ សម្ដេចរាជាធិបតី បួរ គ្រី បានប្រគេននូវអាហារូបករណ៍ចំនួន ៦កន្លែង ដល់ព្រះសង្ឃខ្មែរទាំង៦អង្គ ដើម្បីអាចនិមន្តមកបំពេញវិជ្ជាបន្ថែមនៅ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា។
ជាចុងក្រោយ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតីកិត្តិ បានសព្វព្រះទ័យ ប្រោសព្រះរាជទាននូវពរជ័យ សិរីមង្គល ជូនចំពោះគណៈប្រតិភូព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រមទាំងផ្តាំផ្ញើក្តីនឹករលឹកដល់ ប្រជាពុទ្ធបរិស័ទខ្មែរខេត្តត្រាវិញទាំអស់ ព្រមទាំងប្រសិទ្ធពរជ័យ សិរីមង្គល និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕ អត្ថបទ រដ្ឋ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម