ព័ត៌មាន
សន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៤ ជំរុញឱ្យមានថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន
ភ្នំពេញ៖ កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៤ (CAMESCO24) ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ២០០នាក់ មកពីបណ្តាស្ថាប័នប្រមាណជិត១០០ស្ថាប័ន។
ប្រធានបទរបស់ម្មវិធីសន្និសីទ CAMESCO24 គឺ “ថាមពលនៃ កិច្ចសហការដើម្បីផលវិជ្ជមាន” ដែលជាកិច្ចសហការ និងទទួលបានការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA)។ គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពសំខាន់មួយដែលបានសហការអនុវត្តដោយ សហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC)។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ ក្នុងកម្មវិធីបេីកសន្នសីទ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា “សហគ្រិនខ្មែរ បានកសាងនិងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ និងស្វែងរកសក្តាពលែលមិនទាន់ប្រើប្រាស់អស់ពីលទ្ធភាព ដើម្បីបង្កើតជាឱកាសនិងបង្កើនសក្តានុពលសម្រាប់ជួយដល់សហគ្រាសធុនតូចនិងមធ្យម ធុរកិច្ចបង្កើតថ្មី យុវជន គំនិតច្នៃប្រឌិត និងក្តីសង្ឃឹមរបស់ពួកគេ។ សហគ្រិនខ្មែរដើរតួជាកាតាលីករជំរុញកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជួយពន្លឿនដល់ដំណើរការនៃការ ប្រែក្លាយគំនិតទាំងនោះឲ្យក្លាយទៅជាសកម្មភាពដែលអាចធ្វើបានប្រកបដោយប្រសិទ្ធិភាព ដែលទាក់ទាញ
វិនិយោគិនក្នុងតំបន់បន្ថែម ឲ្យចាប់យកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា”។
កម្មវិធីសនិ្នសីទCAMESCO24 មានគោលបំណងបន្តពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈការរំលេចអំពីសកម្មភាពដែលបានបំពេញមួយឆ្នាំ រួមមាន៖ កម្មវិធីជួបជុំ១ថ្ងៃដើម្បីសហគ្រិន (Give A Day) កម្មវិធីកិច្ចប្រជុំបណ្តាញអ្នកកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព (Ecosystem Builder Network) និងសកម្មភាពពង្រឹងប្រព័ន្ធអេកូឡូស៊ីមួយចំនួនថែមទៀត។ កិច្ចខិតខំប្រឹងប្រែងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្ត ទុកដាក់ក្នុងការជំរុញនវានុវត្តន៍ និងកិច្ចសហការនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ កម្មវិធីសន្និសីទ ប្រចាំឆ្នាំនេះ ជំរុញទៅលើការលើកកម្ពស់ការវិនិយោគផលវិជ្ជមាន និងការកៀរគរថវិកាបន្ថែមចូលទៅក្នុងប្រព័ន្ធ អេកូឡូស៊ីដែលផ្តោតទៅលើសង្គម និងបរិស្ថាន។
លោក Daniel Nugraha នាយកប្រចាំប្រទេសនៃអង្គការស្វីសខន់ថាក់ បានមានប្រសាសន៍ថា “អង្គការស្វីសខន់ថាក់ និងសហគ្រិនខ្មែរ ពិតជាមានមោទកភាពជាខ្លាំងដែលឃើញកម្មវិធីសន្នីសិទCAMESCO24 វិវត្តន៍ទៅជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បានបង្ហាញឱ្យឃើញពីថាមពលនៃភាពជាដៃគូក្នុងការជំរុញឱ្យមានផលវិជ្ជមានពិតប្រាកដ។ យើងទាំងអស់គ្នាសង្ឃឹមថា អ្នកចូលរួមទាំងអស់បានទទួលចំណេះដឹងដ៏មានតម្លៃពីកិច្ចពិភាក្សា ក៏ដូចជាបន្សល់ទុកនូវស្មារតីបំផុសគំនិតដើម្បីបន្តជំរុញនវានុវត្តន៍ និងការរីកចម្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ី។”
គួរកត់សម្គាល់ ក្នុងឆ្នាំ២០២៤ កម្មវិធីសន្និសីទមានប្រធានបទចំនួនពីរ៖ ប្រធានបទទី១ “ផ្តោតលើការបង្កើន ថាមពលដើម្បីកសាងសេដ្ឋិច្ចដែលមានផលវិជ្ជមាន” និងប្រធានបទទី២ “ផ្តោតៅលើការបង្កើនថាមពលដើម្បី ជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព”។ ជាលទ្ធផលក្រុមប្រឹក្សាវិនិយោគ ត្រូវបានប្រកាស អាចតម្រង់ទិស និងផ្តល់ យោបល់ជូនវិនិយោគិនក្នុងតំបន់ដែលចង់ធ្វើការវិនិយោគដើម្បីផលវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម