ព័ត៌មាន
រដ្ឋសភាកម្ពុជារៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខណ្ឌសភា»
នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជាបានរៀបចំពិធីបើកអង្គសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខណ្ឌសភា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
សិក្ខាសាលានេះមានគោលបំណង លើកកម្ពស់សមត្ថភាពរបស់សមាជិកសភាស្ត្រីក្នុងតំបន់អាស៊ាន នៅលើរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ នៅក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន-អាយប៉ា។ គួរបញ្ជាក់ផងដែរថា ពិធីបើកអង្គសិក្ខាសាលានេះ មានសមាជិកា សមាជិក ព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីជំនាញ នៃសភាកម្ពុជា សភាឡាវ សភាឥណ្ឌូនេស៊ី សភាម៉ាឡេស៊ី សភាថៃ និងសភាហ្វីលីពីន សរុបប្រមាណជាងមួយរយនាក់។
សិក្ខាសាលានេះទទួលបានជំនួយឧបត្ថម្ភទាំងថវិកា និងបច្ចេកទេស ពី PCAsia និង ZIF និងសហាររៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី និងគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា។






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម