ព័ត៌មាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ លើការប្រឆាំងសម្អាតប្រាក់ និងការជួញដូរខុសច្បាប់ផ្សេងៗ
កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុ បុរាណ និងសម្បត្តិបេតិកភណ្ឌ និងក៏ជាចែករំលែកចំណេះដឹង ក្នុងការតាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បី ការពារសម្បត្តិវប្បធម៌។

ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់ស្តីពី “ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានប្រឆាំងភេរវកម្ម ពាក់ព័ន្ធ នឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ” ត្រូវបានរៀបចំឡើងដោយ EU Global Facility នៅខេត្តសៀមរាប នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤, សន្និសីទនេះគឺជាព្រឹត្តការណ៍សកលលើកទី៣ ក្រោមកិច្ចសហការជាមួយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) ខណៈដែលកទី១ បានរៀបចំនៅប្រទេស អេហ្ស៊ីប និងលើកទី២ នៅប្រទេសម៉ិកស៊ិក។ សន្និសីទនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងចែករំលែក ចំណេះដឹង ក្នុងការតាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បីការពារសម្បត្តិវប្បធម៌។

ជុំវិញព្រឹត្តិការណ៍នេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងលើកឡើងអំពីសារៈ សំខាន់នៃសន្និសីទនេះ និងបានថ្លែងអំណរគុណ EU Global Facility និងក្រុមប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) ដែលបានផ្តល់ទំនុកចិត្តដល់ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍នេះ ព្រមទាំងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសិក្ខាកាមទាំងអស់មកកាន់ខេត្តសៀមរាប។
លោកជំទាវ មានប្រសាសន៍ថា សន្និសីទថ្នាក់តំបន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់អ្នកចូលរួមផ្លាស់ប្តូរព័ត៌មាន និងចែករំលែកឧត្តមានុវត្ត ក្នុងការប្រឆាំងសកម្មភាពខុសច្បាប់ នៅក្នុងទីផ្សារជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នពាក់ព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម