ព័ត៌មាន
គំនរសំរាមនៅផ្លូវចូល ផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងជះក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋ
គំនរសំរាមដែលគេយកមកគរទុកនៅផ្លូវផ្សារ រតនាផ្លាហ្សារ ប្រែក្លាយជាទីតាំងចោលសំរាមជាប្រចាំថ្ងៃ ធ្វើឱ្យគំនរសំរាមត្រូវថ្ងៃត្រូវភ្លៀង ធ្វើឱ្យកាកសំណល់សំរាម ទាំងនេះស្អុយរលួយ។ ទីតាំងសំរាម នេះឋិតនៅផ្លូវច្រកចូលផ្សារ រតនាផ្លាហ្សារ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំង គំនរសំរាមហើយបានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធជួយលុបបំបាត់ទីតាំងដេប៉ូសំរាមអាណាធិបតេយ្យដើម្បីរក្សាបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរផងដែរ។ ក្លិនស្អុយពីគំនរសំរាមនេះបានធ្វើឱ្យប៉ះ ពាល់យ៉ាងខ្លាំងទៅដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗ ។
ប្រជាពលរដ្ឋរស់នៅ ទីនោះបានឱ្យដឹងថា ពីមុនទីតាំងនេះពុំមានការចោលសំរាមបែបនេះទេ គឺមាននៅជាប់ក្បែរផ្លូវសហព័ន្ធរ៉ុស្សី ក្រោមស្ពានអាកាសផ្សារដីហុយឯណោះ ប៉ុន្តែដោយទីតាំងចាស់ោះ នគេមកជួល ទើបគេែងឱ្យអោយចោល។ ទើបគេងាកមកចោលសំរាមនៅទីនេះវិញម្តង។ ពលរដ្ឋដដែលក៏បានឱ្យដឹងទៀតថា សំរាមនេះភាគច្រើន មិនមែនសំរាមអ្នករស់នៅទីនេះទេ គឺមានអ្នកលក់ដូរតាមរទេះ និងអ្នកមកពីក្រៅយកមកបោះចោល ។ សូមបញ្ជាក់ផងដែរថា ទីតាំងគំនរសំរាមខាងលើ ស្ថិតលើគំរប ឌឺហ្គែរលូទឹកស្អុយ ហើយពេលបច្ចុប្បន្ន លូនោះបានស្ទះ ហូរទឹកកខ្វក់ស្អុយចេញមកទៀតផង។
ពាក់ព័ន្ធករណីខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោកបានប្រាប់ថា «លោកសូមអរគុណ លោកនិងបញ្ជាទៅជំនាញ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានចុះពិនិត្យ អោយក្រុមហ៊ុនប្រមូលសំរាមមកកើបចេញ សំអាតឱ្យស្អាតនិងមិនអនុញ្ញាតអោយបន្តដាក់សំរាមទីនោះទៀតទេ»។
ដោយឡែក លោកស្រី អ្នកស្រី ដោ សម្ផស្ស នាយិការង នឹងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ពាក់ព័ន្ធការចោលសម្រាមនេះក្រុមការងារខណ្ឌកំពុងឃ្លាំចាប់អ្នកចាក់ សំរាម អនាធិបតេយ្យ នេះផងដែរ៕ អត្ថបទ៖ កុម្ភះ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម