ព័ត៌មាន
ធុរកិច្ចបង្កើតថ្មីជាច្រើន បានកំពុងចូលរួមចំណែកបង្កើតអាជីវកម្ម ការងារ និងប្រាក់ចំណូល
ភ្នំពេញ ៖ ធុរកិច្ចដែលជាប់ជ័យលាភីពីការប្រកួតជែងភាពជាសហគ្រិនឆ្នាំ ២០២៤ ពិតជាធុរកិច្ចបង្កើតថ្មីប្រកបដោយសក្តានុពល នឹងអាចក្លាយ ទៅជាសហគ្រិនឆ្នើម តាមរយៈការច្នៃប្រឌិតចេញជាផលិតផលផ្សេងៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ការបង្កើតការងារ និងការចូល រួមអភិឌ្ឍន៍ក្នុងសេដ្ឋកិច្ចជាតិ។
ជុំវិញធុរកិច្ចបណ្តុះថ្មី ឬហៅថា (Startup), នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោមនេះ កម្ពុជាបានបណ្តុះគំនិតយុវជន និងអ្នក ដែលមានបំណងចង់បង្កើតអាជីវកម្ម តាមរយៈការច្នៃប្រឌិត ការបង្កើតចេញជាផលិតផល និងគំរូអាជីវកម្មផ្សេងៗ ជាពិសេសការយក បច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម ស្របតាមនវានុវត្តន៍ បច្ចុប្បន្នបានកំពុងជំរុញធុរកិច្ចទាំងនោះ បង្កើតចេញជា ផលិតចេញជាផលិតផល និងអាជីវកម្មកាន់តែសំបូរបែប ដើម្បីរួមចំណែកការអភិវឌ្ឍន៍ប្រទេសជាតិយើង។
ជាក់ស្តែងក្រុមធុរកិច្ចរបស់ខេមអេដ បានជំរុញការប្រកួតភាពជាសហគ្រិនភាពជាលើកទី, ការប្រកួតនេះ ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីសិស្ស-និស្សិតសរុប ៤២ ក្រុម ក្នុងនោះក្រុមធុរកិច្ចបានជ្រើសរើសយកនូវគំនិតអាជីវកម្ម គ្រប់ដណ្តប់ទៅលើ វិស័យផ្សេងៗគ្នាជាច្រើនដូចជា៖ វិស័យកសិកម្ម និងផលិតកម្ម, វិស័យសេវាកម្ម និងការប្រឹក្សាយោបល់វិស័យសិល្ប: និងការកែច្នៃ វិស័យម្ហូបអាហារ និងវិស័យផ្សេងៗទៀត ហើយក្នុងនោះគណៈកម្មការបានជ្រើសរើសជំរុះរហូតដល់ជុំចុងក្រោយ គឺបានចម្រាញ់នៅសល់ចំនួន ១០ ក្រុម។
ជុំវិញការប្រកួតប្រជែងនេះ ក្រុមដែលជាជ័យលាភីរួមមាន៖ ក្រុម CCH ទទួលបានចំណាត់ថ្នាក់លេខ ១, ក្រុម OMPOVISION ទទួលបាទចំណាត់ថ្នាក់លេខ ២ និងក្រុម Grounded ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងនោះក្រុមដែលជាប់ជ័យលាភីនីមួយៗ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនផងដែរ។
សូមបញ្ជាក់ថា ជុំវិញការបណ្តុះបណ្តាលធុរកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាសេនាធិការ និងវិស័យឯកជន បានកំពុងចូលរួមក្នុងការបណ្តុះធុរកិច្ចនេះជាបន្តបន្ទាប់ ដោយក្នុងមួយឆ្នាំៗបានគាំទ្រដល់ធុរកិច្ចថ្មី ឲ្យក្លាយជាម្ចាស់ អាជីវកម្ម និងម្ចាស់ក្រុមហ៊ុនផ្សេងៗ លើការចូលរួមផ្តល់នូវសេវា និងផលិតផលថ្មីៗដែលមានសក្តានុពល ឆ្លើយតបនឹងតម្រូវការទីផ្សារ និងការផ្តល់ការងារផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងក៏ជាការចូលរួមចំណែកលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម