ព័ត៌មាន
មន្រ្តីទូតធំៗចំនួន៤ កោតសរសើរកម្ពុជាចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់អន្តរជាតិ
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនាព្រលានយន្តហោះអន្តរជាតិថ្មីក្រុងតាខ្មៅដែលកំពុងសាងសង់ គណៈប្រតិភូជាន់ខ្ពស់នៃស្ថានទូតចំនួន៤ រួមមាន៖ឥណ្ឌូនេស៊ី អង់គ្លេស ព្រុយណេ និងម៉ាឡេស៊ី បានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលនឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតចំនួន៤ប្រទេស ដែលប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា មន្រ្តីទូតធំៗចំនួន៤ប្រចាំប្រទេសកម្ពុជា បានសាទរ និងកោតសរសើរចំពោះកម្ពុជា ដែលនឹងទទួលបានសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នៅឆ្នាំ២០២៥ខាងមុខនេះ ខណៈព្រលានយន្តហោះអន្តរជាតិថ្មី បានកំពុងដំណើរសាងសង់លើផទៃដីទំហំប្រមាណ ២,៦០០ហិកតា។
សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន៤ប្រទេសនោះ រួមមាន៖ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា, ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា , ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងឯកឧត្តម Pengiran Kasmirhan ឯកអគ្គរាជទូតប្រុយណេប្រចាំនៅកម្ពុជា។
សូមបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រហែលជាង ៩០% និងចំនួនទឹកប្រាក់ ១,៣៣៦លានដុល្លារ ហើយគ្រោងនឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខ ទៅតាមផែនការដែលបានគ្រោងទុក។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន៕
អត្ថបទ ឈិត បូរ៉ាវី

















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម