ព័ត៌មាន
សម្តេចធិបតី អំពាវនាវដល់ពលរដ្ឋកុំជឿការញុះញង់របស់ក្រុមឧទ្ទាមក្រៅប្រទេស ត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជាពិ សេសបងប្អូនដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះកុំជឿតាមការញុះញង់ និងអុច អាលរបស់ក្រុមឧទ្ទាមក្រៅប្រទេស ឬខ្មោចគណបក្សប្រឆាំង គប្បីជឿជាក់លើការដឹកនាំ និងយន្តការដោះ ស្រាយរាជរដ្ឋាភិបាលដែលខិតខំគ្រប់យ៉ាងដើម្បីផលប្រយោជន៍រួមរបស់ជាតិ និងរបស់បងប្អូនប្រជាពលរដ្ឋនោះ ។

ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រុមនិន្នាការប្រឆាំងនៅតែ បន្តចិញ្ចឹមចិត្ត និងផែនការនានាដើម្បីធ្វើការញុះញង់ឲ្យដុតបំ្ាញប្រទេសជាតិដើម្បីតែបំពេញមហិច្ឆិតារបស់ពួកផងខ្លួនដើម្បីឲ្យប្រជាពលរដ្ឋស្អប់ និងប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះ ឆ្នោត។ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់កុំស្តាប់តាមការអុចអាលរបស់ពួកទាំងនោះ គប្បីរួមគ្នាខិតខំបន្តថែរក្សាសុខសន្តិភាព និងភាពសុខសាន្តដែលយើងកំពុងមានសព្វថ្ងៃនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋក៏បានលើកឡើងផងដែរថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ស្តាប់តាមការបំផុសបំផុលពីក្រុមអគតិដោយគ្មានការពិចារណាឲ្យបានច្បាស់លាស់ទេនោះ ប្រទេសនឹង កើតមានបញ្ហា (សង្រ្គាមរវាងប្រជាជននិងប្រជាជន)។
សម្តេចបានបន្ថែមទៀតថា ប្រសិនបើយើងបាត់បង់នូវសុខសន្តិភាពប្រទេសយើងនឹងដើរថយក្រោយវិញ ឧទ្ទាហរណ៍ដូចជា ប្រទេសអ៊ុយក្រែនយ៉ាងដូច្នេះដែរ ខណៈបីឆ្នាំមុនប្រទេសនេះ មានអគារខ្ពស់ៗត្រឆឹងត្រឆៃប៉ុន្តែក្រោយមានសង្រ្គាមប្រទេសនេះបានកំពុងរងគ្រោះដោយផេះផង ៕អត្ថបទ៖ ចក់
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម