ព័ត៌មាន
សម្តេចធិបតី៖ ម៉ាឡៃ អតីតតំបន់កាកសំណល់ពីសង្គ្រាម បានប្រែក្លាយមកជាតំបន់អភិវឌ្ឍន៍ហើយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ម៉ាឡៃ អតីតតំបន់កាកសំណល់ពីសង្គ្រាម បានប្រែក្លាយមកជាតំបន់អភិវឌ្ឍន៍ហើយ ក្រោយការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃអស់ច្រើនទសវត្ស ។
ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរម្លឹកអំពីសង្គ្រាមកាលពីអតីតកាល ជាពិសេសសមរភូមិតំបន់ព្រំដែននៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅមុនការ ដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ គឺបានធ្វើឱ្យភាគីជម្លោះទទួលយកនូវការផ្សះផ្សាឯក ភាពជាតិ ហើយក៏បានរួមគ្នាធ្វើការស្តារ និងអភិវឌ្ឍន៍ប្រទេសឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ រហូត មកដល់សព្វថ្ងៃ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការស្វែងសន្តិភាព មិនមែនជាការងាយស្រួលទេ ប៉ុន្តែការបង្កើតនូវកំហឹង និងការសងសឹកគ្នាជាការងាយស្រួល ដូច្នេះការសម្ពោធសមិទ្ធផល ៅថ្ងៃនេះ គឺវាភ្ជាប់ជាមួយនឹងទិដ្ឋភាពជាក់ស្តែង ជាមួយនឹងអ្នកដែលនៅសល់ពីសង្គ្រាម ៕ អត្ថបទ៖ មុត សុទ្ធ







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម