ព័ត៌មាន
ភ្នាក់សេវាកម្មបានដើរតួសំខាន់ណាស់ ក្នុងការធ្វើឱ្យទីផ្សារអចលវត្ថុមានភាពរឹងមាំ
មន្រ្តីជាន់ខ្ពស់និយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំា ចាត់ទុកភ្នាក់សេវាកម្ម គឺដើរតួសំខាន់ណាស់ លើកផ្នែកទិញ លក់ និងជួល អចលនវត្ថុ ក្នុងនោះប្រសិនការផ្តល់នូវសេវាកម្មប្រកបដោយការទទួលខុសត្រូវ និងប្រកដោយវិជ្ជាជីវៈ នឹងធ្វើឱ្យទីផ្សារលើវិស័យនេះ មានភាពរឹងមាំ។
ឯកឧត្តម អ៊ិន មាត្រា អគ្គនាយករងនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំា លើកឡើងនៅក្នុងកម្មវិធីមហាសន្និបាតលើក ទី១៤ និងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៩ ២០២៤- ២០២៦ និងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា វិបត្តិហិរញ្ញវត្ថុ បានកើតឡើង នៅឆ្នាំ១៩៩៦-១៩៩៧ និងឆ្នាំ ២០០៨-២០០៩ ដែលបញ្ហាមួយចំនួន ក៏កើតឡើងពីការវាយតម្លៃ ចំណែកវិបត្តិដែលកើតឡើងនៅសហរដ្ឋអាមេរិក ក៏មានការប៉ះពាលដល់នកាក់ព័ន្ធជា្រើន ទាំងក្រុមហ៊ុន RealEstate និងក្រុមហ៊ុនអ្នកវាយតម្លៃជាដើម។
ឯកឧត្តម បន្តថា ជុំវិញបញ្ហាវិបត្តិខាងលើនេះ គឺធ្វើឱ្យយើងបានសិក្សារៀនសូត្របន្ថែម ដើម្បីពង្រីកខ្លួនចាប់យកមុខរបរ និង ការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ, ចំណែកភ្នាក់សេវាកម្ម គឺបានដើរតួសំខាន់ណាស់លើកផ្នែកទិញ លក់ និងជួលអចលនវត្ថុជាដើម ហើយវិស័យនេះល្អឬមិនល្អ គឺអាស្រ័យលើបងប្អូនដែលរកស៊ីទទួលលើផ្នែកសេវាកម្មអចលនវត្ថុនេះផងដែរ ក្នុងនោះប្រសិនយើងផ្តល់ នូវសេវាកម្មប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈ នឹងធ្វើឱ្យទីផ្សារលើវិស័យនេះមានភាពរឹងមាំល្អប្រលើរ។
ចំណែក លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងផងដែរថា ចំពោះ ផលដែលបានកើតឡើងមកដល់ពេលនេះ គឺយើងបានរួបរួមគ្នា ខិតខំប្រឹងប្រែងគៀងគរ ដើម្បីឱ្យសមាជិក និងភ្នាក់ងាររបស់សមាគម បានធ្វើការជាមួយយ៉ាងច្រើន ដើម្បីជំរុញអភិវឌ្ឍន៍អាជីវកម្មឱ្យរីកចម្រើន ជាពិសេសគឺការជួយគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ ពីនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចំាផងដែរ ទើបធ្វើឱ្យសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សម្រេចបាននូវ សមិទ្ធផលផ្សេងៗគួរកត់សម្គាល់។
ជុំវិញបញ្ហានេះដែរ, លោក សន សៀប ក៏បានធ្វើការចែករំលែកអំពីផែនការសកម្មភាព បទពិសោធន៍ និងទស្សនៈថ្មីៗ មួយចំនួន ដើម្បីជំរុញការកសាង នូវភាពជជោគជ័យ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ នៅក្នុងវិស័យអចលវត្ថុ ឱ្យមានភាព ល្អប្រសើរឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម