ព័ត៌មាន
យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក”
មន្ទីរកិច្ចការនារីខេត្តព្រះវិហារ សហការជាមួយអង្គការUNFPA និងអង្គការអាដ្រា រៀបចំយុទ្ធនាការ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីឆ្នាំ ២០២៤ ក្រោមប្រធានបទ “រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក” ក្រោមអធិបតីភាព លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមាន ការចូលរួមពីសំណាក់ លោកស្រី អភិបាលរងស្រុក សង្គមថ្មី លោកស្រីអនុប្រធាន មន្ទីកិច្ច ការនារីខេត្ត អជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ដែលពិធីនេះបានប្រព្រឹត្តទៅ នៅបរិវេណវិទ្យាល័យសង្គមថ្មី ស្ថិតក្នុង ឃុំ ចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកស្រី ឌួង ម៉ាណេត អភិបាលរងស្រុកសង្គមថ្មី បានឱ្យដឹងថា យុទ្ធនាការ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីគឺជាសកម្មភាព និងជាវេទិកាដ៏មានប្រសិទ្ធភាពមួយ ក្នុងការចូលរួមផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សាលើស្ត្រី និង ក្មេងស្រីដែលកើតមានឡើង ក្នុងស្ថនភាពជាក់ស្ដែងតាមរយៈការផ្ដល់សារគន្លឹះ ដល់ សាធារណៈជន និងសហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋ មានការផ្លាស់ប្ដូរផ្នត់គំនិត អវិជ្ជមាន ទៅលើស្ត្រី និងក្មេងស្រី។
យោងតាមប្រវត្តិយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលអានដោយ លោកស្រី ផន កែវផុន អនុប្រធានមន្ទីកិច្ចការនារី បានឱ្យដឹងថា យុទ្ធនាការ នេះចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ១៩៩១ ដោយ ក្រុមបុរសជនជាតិកាណាដា មួយក្រុម។ ក្រោយមកយុទ្ធនាការ នេះត្រូវបានរៀបចំធ្វើឡើងគ្រប់ទីកន្លែងនៅលើពិភពលោក រហូតបានក្លាយទៅជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិកំណត់ ជាផ្លូវការនៅថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយនឹងបានប្រកាស ទទួលស្គាល់ថា ជាទិវាអន្តរជាតិលុបបំបាត់ អំពើហិង្សាលើស្ត្រីតាមរយៈមហាសន្និបាតលើកទី៨៣ របស់អង្គការសហប្រជាជាតិ។
លោកជំទាវ ខូយ ប៊ុនថាន បានថ្លែងឱ្យដឹងថា យុទ្ធនាការនេះ ធ្វើឡើងក្នុង គោលបំណងសំខាន់ៗ គឺបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និង ឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែក សាសនា សិល្បៈ វិស័យឯកជន, លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និង អ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ, កៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីក្រសួងស្ថាប័ន អង្គការដៃគូ អង្គការសង្គម ស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរ ជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។
លោកជំទាវបានបន្តថា ក្រសួងកិច្ចការនារី បានធ្វើកិច្ចការនេះ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិនានា ដោយបានរៀបចំ យុទ្ធនាការ១៦ ថ្ងៃ ឡើងជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅ នឹងយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដែលបានបញ្ជាក់អំពីការលើកកម្ពស់ការឆ្លើយតបប្រកបដោយបរិយាបន្ន និងសមធម៌ ដល់ ស្រ្តី និងក្មេងស្រី ដែលស្ថិតនៅក្នុងក្រុមជនងាយរងគ្រោះនៅក្នុងសង្គម៕








-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ