ព័ត៌មាន
អភិបាលខេត្តប៉ៃលិន អញ្ជើញប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការមន្ទីរសុខាភិបាលខេត្តប៉ៃលិន
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីប្រកាសចូលកាន់ មុខតំណែងមន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងបានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់លើវិស័យសុខាភិបាលកម្ពុជា ។
លោកជំទាវ បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលទាំង អស់ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងបានជំរុញមន្ត្រីរាជការមន្ទីរសុខាភិបាលទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួម សហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យល្អ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបាន ល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកជំទាវ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះសុខុមាភាពរបស់រជា ពលរដ្ឋ ដោយបច្ចុប្បន្ននេះ បានខិតខំជំរុញលើកកម្ពស់វិស័យនេះឱ្យមានការរីកចម្រើន ពង្រីកធនធានមនុស្ស ពិសេសគឺពង្រីកមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពនៅតាមបណ្តាឃុំ/សង្កាត់បន្ថែមជាច្រើន ដូច្នេះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួនបន្ថែម ទៀត ដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសមុខតំណែងនេះ គឺបានសម្រេចផ្ទេរភារកិច្ច ១- វេជ្ជបណ្ឌិត កឹម សំណាង ពីប្រធានមន្ទីរពេទ្យបង្អែកខេត្ត ទៅកាន់មុខតំណែងប្រធានការិយាល័យនិយ័តកម្មសុខាភិបាល ជំនួសដោយវេជ្ជបណ្ឌិត លី មករា និងបញ្ចប់ភារកិច្ចលោក ង៉ុច សេងធួន ពីប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ឱ្យមកជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែក និងលោកស្រី ហ៊ឹម សានិត ត្រូវបានប្រកាស ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃមន្ទីរសុខាភិបាលខេត្ត ៕ អត្ថបទ៖ វ៉ាន់





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម