ព័ត៌មាន
កម្ពុជា និងភាគីចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET ដើម្បីលើកកម្ពស់ឲ្យកាន់តែប្រសើរនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោកជំទាវ ឈិន អីជុន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរឃោសនាការទទួលបន្ទុកវិស័យអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារ កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នាជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន បានដំឡើងដល់កម្រិត ត្បូងពេជ្រ ដែលតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនេះគឺជួយគាំទ្រគ្នាទៅវិញទៅមកទាំងថ្នាក់ជាតិ និងតំបន់។ ទន្ទឹមនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ និងការគាំទ្រជាច្រើនដល់កម្ពុជា រួមមានទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចាវិស័យអប់រំណ្តុះបណ្តាលដល់សិស្ស និស្សិតខ្មែរជាច្រើនឱ្យទទួលបាននូវចំណេះដឹង ជំនាញសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ បន្ថែមពីនេះ ការវិនិយោគរបស់ចិនគឺមានទំហំធំនៅកម្ពុជា ដែលបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា បន្ថែមពីលើកិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានពហុបច្ចេកទេសនៃខេត្តក្វាងស៊ី និងគ្រឹះស្ថាន TVET របស់កម្ពុជា ដែលមានស្រាប់នាពេលបច្ចុប្បន្ន នឹងអាចបន្តពង្រីកមួយកំរិតទៀតទៅជាអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តក្វាងស៊ី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជា ឱ្យដូចទៅនឹងស្តង់ដានៃប្រព័ន្ធ បណ្តុះបណ្តាលបច្ចេកទេសក្នុងខេត្តក្វាងស៊ី ផងដែរ។
ជាការឆ្លើយតប លោកជំទាវ ឈិន អ៊ីជុន បានសម្តែងការរីករាយ និងគាំទ្រចំពោះកិច្ចសហប្រត្តិការរវាងខេត្តក្វាងស៊ី និងកម្ពុជា។ លោកជំទាវ បានជម្រាបថា វិស័យបណ្តុះបណ្តាលបច្ចេកទេសនៅខេត្តក្វាងស៊ី មានការរីកចម្រើនខ្លាំង ដោយក្នុងនោះមានវិទ្យាស្ថានបច្ចេកទេសចំនួន៣១០ កំពុងបណ្តុះបណ្តាលលើវិស័យបច្ចេកទេស ចាប់ពីកំរិតមធ្យម កំរិតជាន់ខ្ពស់ និងបរិញ្ញាបត្រ។
លោកជំទាវជឿជាក់ថា កិច្ចសហប្រតិបត្តិការ រវាងខេត្តក្វាងស៊ី និងគ្រឹះស្ថាន TVET របស់កម្ពុជា តាមរយៈការជំរុញនិស្សិតកម្ពុជាទៅសិក្សានៅខេត្តក្វាងស៉ីកាន់តែច្រើន រួមនិងការបញ្ជូនគ្រូមកជួយបណ្តុះបណ្តាលនៅកម្ពុជាកាន់តែច្រើនទៀត នឹងជួយពង្រឹង និងលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម