ព័ត៌មាន
ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ចុះសួរសុខទុក និងសំណេះសំណាលនាយទាហានពលទាហានតាមបណ្តាកងឯកភាពនៅតំបន់យោធភូមិភាគទី១
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និង ពលទាហាន នៅតាមបណ្តាកងឯកភាព ចំណុះយោធភូមិភាគទី១ ដែលកំពុងឈរជើងនៅព្រំដែនកម្ពុជា-ឡាវ។
ជាមួយនឹងការសួរសុខទុក្ខនេះដែរ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ជំនួសមុខឲ្យនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃកម្ពុជា ក៏បាននាំយកនូវអំណោយមួយចំនួនជូនដល់បណ្តាកងឯកភាព ដែលកំពុងឈរជើង នៅទីនោះផងដែរ ដោយអំណោយទាំងនោះរួមមាន អង្ករ ត្រីខ ប្រេងឥន្ធនៈ ថវិកាថ្នាំពេទ្យ និងសម្ភារៈសុខាភិបាលមួយចំនួនផងដែរ។
ក្រៅពីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហា នាយទាហានរង និងពលទាហាន នៅតាមបណ្តាកងឯកភាពទាំងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ក៏បានអញ្ជើញទៅពិនិត្យមើលបង្គោលព្រំដែន កម្ពុជា-ឡាវ លេខ០៧៨ ដែលបានបោះរួចស្ថិតនៅគល់ស្ពានគង្គសែនជ័យដែរ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម