ព័ត៌មាន
កម្ពុជាស្វាគមន៍ក្រុមហ៊ុនជប៉ុនបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនតូយូតា ដឹកនាំដោយលោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្ត នៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ជំនាញក្នុងវិស័យយានយន្តនៅកម្ពុជា។
ក្នុងជំនួបការងារនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយក្រុមហ៊ុន ក្នុងការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យយានយន្ត ដោយឯកឧត្តម បានស្នើដល់ក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះក្នុងបរិវេណគ្រឹះស្ថាន TVET នៅរាជធានីភ្នំពេញ។
ជាការឆ្លើយតប លោក Fujita Ryoji បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសហប្រតិបត្តិការលើគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ ដោយក្រុមហ៊ុននឹងពិនិត្យមើលទៅាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជំរុញគម្រោងនេះលេចចេញជារូបរាង។ លោក បានគូសបញ្ជាក់ថា គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនេះ គឺក្នុងគោលបំណងមិនត្រឹមតែសម្រាប់ដំណើរការផលិតកម្មរថយន្តរបស់ក្រុមហ៊ុននោះទេ តែនឹងផ្តល់ការបណ្តុះបណ្តាញជំនាញក្នុងវិស័យយានយន្តដល់សិស្សនិស្សិត និងគ្រូបង្គោល ជាមួយនឹងបច្ចេកវិទ្យាថ្មីៗនៃវិស័យយានយន្តសម្រាប់កម្ពុជា។ គម្រោងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនេះ អាចនឹងមានកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET កម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញដូចជា ជំនាញថែទាំជួសជុលរថយន្ត ជំនាញតោននិងបាញ់ថ្នាំរថយន្ត រួមនិងការផ្តល់នូវឧបករណ៍សម្ភារៈនានាពាក់ព័ន្ធនឹងវិស័យរថយន្តជាដើម៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម