ព័ត៌មាន
សហជីព និងពលរដ្ឋសម្តែងការហួសចិត្ត ដែលក្រុមប្រឆាំងនៅក្រៅប្រទេស យកបុគ្គលធ្លាប់ជាប់គុក និយាយកុហករឿងព្រំដែន មកធ្វើបទឧទ្ទេសនាមរឿងព្រំដែនទៀត
សហជីព និងប្រជាពលរដ្ឋ សម្តែងការហួសចិត្ត និងឈប់ជឿលើបុគ្គល អ៊ុំ សំអាន ដែលជាមនុស្សធ្លាប់ជាប់គុកព្រោះនិយាយកុហករឿងព្រំដែន និងបានចំអកឱ្យបុគ្គលនេះថាជាមនុស្សគ្មានចំណេះដឹង គ្មានសមត្ថភាពអ្វីមកនិយាយរឿងព្រំដែនប្រទេសជាតិនោះទេ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា បុគ្គល អ៊ុំ សំអាន ជាក្រុមបំផ្លាញជាតិក្រៅស្រុក ខំប្រឹងចេញមុខនិយាយពីបញ្ហាព្រំដែនកម្ពុជា ប៉ុន្តែការពិតបុគ្គលនេះគ្មានចេះដឹងអ្វីសូម្បីបន្តិច ជាក់ស្តែងធ្លាប់ជាប់គុកដោយសារ និយាយបំភ្លៃការពិតរឿងព្រំដែន ហើយធ្លាប់បានសារភាពថា ខ្លួនជាមនុស្សគ្មានចំណេះដឹង និយាយដោយគ្មានការពិចារណាទៀតផង។
លោកថ្លែងថា៖«អ្វីដែលលោក អ៊ុំ សំអាន ធ្វើនេះគឺគ្មានការពិត គ្មានភាពជាក់ស្តែងហើយគ្មានលក្ខណៈច្បាស់លាស់ណាមួយទៅលើបញ្ហាព្រំដែន គឺគាត់មានចេតនាភូតកុហកមួលបង្កាច់និយាយបំផ្លើសការពិតពីបញ្ហាព្រំដែន។ លោក អ៊ុំ សំអាន ក៏គ្មានតម្លៃអ្វី សម្រាប់ឱ្យយើងខ្ញុំជឿជាក់ទៅលើការបកស្រាយដែល គ្មានការពិតបំផ្លើសការពិតរបស់គាត់នោះដែរ»។
លោក ទុយ កុសល ប្រជាពលរដ្ឋនៅរាជធានីភ្ំពេញ បានសម្តែងការហួសចិត្តចំពោះបុគ្គល អ៊ុំ សំអាន ដែលជាក្រុមលក់ក្បាលបម្រើបរទេស មានចេតនាចង់បំផ្លាញជាតិ ប្រឹងចេញមុខនិយាយពីបញ្ហាព្រំដែនប្រទេសជាតិ ដើម្បីឱ្យពលរដ្ឋយល់ច្រឡំ តាមពិតពលរដ្ឋបានដឹងហើយថា បុគ្គលនេះគ្មានចំណេះដឹង ហើយពូកែខាងភូតភកុហក។
លោកប្រាប់ថា៖«ខ្ញុំហួសចិត្ត ដែលបុគ្គល អ៊ុំ សំអាន ដែលជាក្រុមបំផ្លាញជាតិនៅក្រៅប្រទេស ប្រឹងចេញមុខនិយាយរឿងព្រំដែន តាមពិតបុគ្គលនេះគ្មានចំណេះដឹងអ្វីទេ ហេតុនេះអ្វីដែលបុគ្គលនេះនិយាយគ្មានត្រង់ណាអាចជឿបានទេ ខ្ញុំមិនជឿដាច់ខាង ហើយក៏សូមឱ្យបងប្អូនយើងទាំងអស់ កុំជឿលើបុគ្គលឆបោកម្នាក់នេះ»។
លោក ឡេវ សំអាន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានលើកឡើងថា កាលពីឆ្នាំ២០១៦ ក្រោយនិយាយផ្តេសផ្តាសបំប៉ោង និងបំភ្លៃពីបញ្ហាព្រំដែនជាមួយវៀតណាមត្រូវបានតុលាការចាប់ដាក់គុក ហើយបុគ្គលនេះក៏បានសារភាពថា ខ្លួនគ្មានចំណេះដឹងនិងហាស្តីដោយគ្មានការពិចារណា ប៉ុន្តែការសារភាពនោះដើម្បីបានរួចទោសកាលនោះតែប៉ុណ្ណោះ ឥឡូវលេចចេញកន្ទុយបង្ហាញសន្តានកុហកបោកប្រាស់នោះទៀតហើយ។
លោកនិយាយថា៖«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ១រូបខ្ញុំហួសចិត្តនិងបុគ្គល អ៊ុំ សំអាន ដែលជាក្រុមប្រឆាំងបំផ្លាញជាតិនៅក្រៅប្រទេស ប្រឹងចេញមុខនិយាយពីបញ្ហាព្រំដែនទាំងខាងកើតជាមួយវៀតណាម និងខាងលិចជាមួយថៃ តាមពិតបុគ្គលនេះគ្មានចំណេះដឹងអ្វីទេ»។
បើតាមការលើកឡើងរបស់សហជីពតំណាងកម្មករទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋ បញ្ជាក់ថា បុគ្គល អ៊ុំ សំអាន ជាមនុស្សបោកប្រាស់ មិនអាចជឿជាក់បានជាដាច់ខាត។ជាក់ស្តែងបុគ្គលនេះធ្លាប់ជាប់ គុកព្រោះនិយាយកុហករឿងព្រំដែន ហើយបានធ្វើលិខិតសុំលើកលែងទោស ដោយសន្យាថា ឈប់ធ្វើសកម្មភាពណាមួយអំពីបញ្ហាព្រំដែន និងចូលរួមការពារសន្តិភាព ប៉ុន្តែទីបំផុត បុគ្គលនេះនៅតែកុហក ហើយចេញមកនិយាយបង្កាច់បង្ខូចរឿងព្រំដែន ដដែល៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម