ព័ត៌មាន
កងទ័ព៖ ថ្ងៃកំណើតរណសិរ្ស ២ធ្នូ ជាគំរូវីរភាព ដើម្បីការពារសន្តិភាព និងប្រជាជន
នាយទាហាន-ពលទាហាន នៃកងពលតូចលេខ៧០ បានលើកឡើងថា ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ ជាគំរូវីរភាពក្នុងការពលីរបស់ថ្នាក់ដឹកនាំ និងឥស្សរជនជាច្រើន ដើម្បីបន្តការពារសន្តិភាពដែលមាននាពេលបច្ចុប្បន្នសម្រាប់ជាតិ និងប្រជាជន ។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលជាខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៤) មាននាយទាហាន និងពលទាហាននៃកងពល តូចលេខ៧០ បានបង្ហាញពីមោទនភាព និងភាពអង់អាចរបស់ថ្នាក់ដឹកនាំ និងឥស្សរជនច្រើនរូប ទើបមានការប្រមូលផ្តុំកម្លាំងដែលមានសម្តេចពញាចក្រី ហេង សំរិន, សម្តេចពោធិសាល ជា ស៊ីម, សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។
នាយទាហាន និងពលទាហាន លើកឡើងថា ការលះបង់ និងពលីរបស់ថ្នាក់ដឹកនាំទាំងអស់ជាគំរូ របស់កងទ័ព ក្នុងការតថែរក្ាសុខសន្តិភាព និងស្ថិរភាពប្រទេសកម្ពុជា ដើម្បីផ្តល់នូវសេចក្តីសុខសាន្ត និងការអភិវឌ្ឍន៍ដែលមាននាបច្ចុប្បន្នជូនប្រជាពលរដ្ឋ។
ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ ផ្តើមចេញពី ចលនាតស៊ូ និង ការធ្វើពលីកម្មគ្រប់សព្វបែបយ៉ាងទើបធ្វើឱ្យប្រជាពលរដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការ កាប់សម្លាប់ វិលមកមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ប្រកបរបរចេញចិញ្ចឹមជីវិត ហើយជីវភាព ត្រូវបាន លើកកម្ពស់ជាលំដាប់ពីមួយទៅមួយឆ្នាំ ក្រោមដំបូលនៃសុខសន្តិភាព ដែលរកបានមកដោយលំបាក ។
«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា» ចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា ដោយ មានការសាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការ នយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កសិករ បញ្ញាវ័ន្ដ និងព្រះសង្ឃ៕ អត្ថបទ៖ សេក ឧត្តម







-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ