ព័ត៌មាន
រដ្ឋមន្រ្តីការងារជំរុញឱ្យសហជីពរួមគ្នាជាធ្លុងមួយដើម្បីផ្តល់ការធានាដល់វិយោគិនទាំងជាតិនិងបរទេស
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក និងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីផ្តល់ការធានាដល់វិយោគិនជាតិ និងវិនិយោគិនផ្ទាល់ពីក្រៅប្រទេស។
ក្នុងពិធីបិទសមាជវិសាមញ្ញក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្រ្តី បានក្រើនរំលឹកឱ្យសហជីពទាំងអស់ កុំយករោងចក្រ សហគ្រាស ធ្វើជាទីលាននៃការប្រកួតប្រជែងដណ្តើមសមាជិកគ្នា ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការផលិតកម្មរបស់វិនិយោគិន និងជាពិសេសប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិតផ្ទាល់។ ទន្ទឹមនេះ
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានបញ្ជាក់ជូនអង្គពិធីទៀតថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ ដែលលើកឡើងនាពេលនេះ មិនមែនជាការដាក់កំត ឬបបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ។ ផ្ទុយទៅវិញ គឺជាការជំរុញឱ្យសហជីពទាំងអស់ ខិតខំធ្វើឯកភាពកម្មរវាងគ្នា ដើម្បីពង្រឹងបាននូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ ព្រមទាំងបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពរបស់សហជីព ដែលជាអ្នកតំណាងសំឡេងនៃកម្មករនិយោជិត និងរួមចំណែកកាន់តែសំខាន់បន្ថែមទៀត ជំរុញការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី៩ បានប្ដេជ្ញាខិតខំប្រឹងប្រែងដឹកនាំការងារសហជីពនេះឱ្យកាន់តែរីកចម្រើន និងមានការឯកភាពផ្ទៃក្នុងឱ្យក្លាយជាធ្លុងមួយ ដើម្បីពង្រឹងគុណភាព និងសំឡេងកាន់តែក្លាបន្ថែមទៀត។លោកបានបន្តថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានរៀបចំផែនការ និងទិសដៅយន្ដការដោះស្រាយច្បាស់លាស់ ដើម្បីធានាការពារផលប្រយោជន៍ និងដោះស្រាយបញ្ហាជូនកម្មករកម្មការនីឱ្យបានទាន់ពេលវេលាផងដែរ។
គិតមកដល់ពេលនេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) មានសហព័ន្ធសហជីព ចំនួន៨៦ និងសហជីពមូលដ្ឋាន សរុបចំនួនជាង ៨០០៕
អត្ថបទ ឈិត បូរ៉ាវី









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម