ព័ត៌មាន
សម្ដេចតេជោបដិសេធចំពោះបុគ្គលឈ្មោះ អ៊ឹម នី ដែលបានអះអាងថា បានជួយសម្ដេចឱ្យរត់គេចខ្លួនកាលពីអំឡុងរបបខ្មែរក្រហម
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចបានចេញនូវសារជាសំឡេង បដិសេធចំពោះការអះអាងរបស់បុគ្គលឈ្មោះ អ៊ឹម នី ដែលបានអះអាងថា បានជួយសម្ដេចនៅអំឡុងពេលដែលពួកខ្មែរក្រហមតាមរកចាប់ខ្លួន។
នៅបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានសម្ភាសជាមួយបុគ្គលឈ្មោះ អ៊ឹម នី ដែលបច្ចុប្បន្នកំពុងរស់នៅខេត្តពោធិ៍សាត់ ដែលបានអះអាងថា បានជួយសម្ដេចតេជោឱ្យរត់គេចខ្លួន កាលពីអំឡុងរបបប្រល័ យពូជសាសន៍ ប៉ុល ពត នោះ សម្ដេចតេជោ ហ៊ុន សែន បានចេញនូវសារសំឡេងបដិសេធភ្លាមៗ ចំ ពោះការអះអាងរបស់បុគ្គលរូបនោះ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា នៅអំឡុងពេលនោះ មិនមាននរណាបានជួយសម្ដេចនោះទេ គឺមានតែសម្ដេចជួយគេទៅវិញនោះទេ។ សម្ដេចតេជោបានបន្ថែមថា ករណីអះអាងដូចបុគ្គលឈ្មោះ អ៊ឹម នី បែបនេះ មិនមែនទើបតែកើតមាននោះទេ គឺកើតមានជាង ៥០ លើករួចហើយ តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក។
កាលពីអំឡុងនៃការគ្រប់គ្រងរបស់កម្ពុជាប្រជាធិបតេយ្យ របបនេះបានកាប់សម្លាប់សមាជិកបក្ស ក្រុមអ្នកូជមួយខ្លួន និងពលរ្ឋខ្លួនឯងស្លាប់រាប់លាននាក់។
មេបញ្ជាការ សម្រេច ដែលបច្ចុប្បន្នគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមើលឃើញពីទុក្ខវេទនារបស់ជាតិ និងប្រជាជន មេបញ្ជាការ សម្រេច បាននាំយុទ្ធជនចំនួន ៤ នាក់ចេញទៅស្វះស្វែ ងរកកម្លាំងជំនួយ ដើម្បីមករំដោះជាតិ និងពលរដ្ឋចេញពីក្រញាំបិសាច ប៉ុល ពត។ កងកម្លាំងតស៊ូរបស់មេបញ្ជាការ សម្រេច បានរួមចំណែកដ៏ធំនៅក្នុងការរំដោះជាតិ និងប្រជាជនចេញពីជ្រោះមរណៈ និងសេចក្ដីស្រេកឃ្លាន ព្រមទាំងបាននាំមកនូវសេរីភាព និងការរីកចម្រើនឡើងវិញជូនជាតិ និងប្រជាជនទាំងមូល៕
ដោយ៖ គង់ ឌិន

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម