ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគពុលទឹកមាត់ ជេម សុខ គួរឈប់ធ្វើអ្នកចេះគ្រប់រឿងទៀតទៅ

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ខណៈសម្តេចកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន ។ សម្តេចតេជោ បញ្ជាក់ទៅកាន់ លោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ ខណៈបុគ្គលរូបនេះ បានបង្ហោះតាមតិកតុកនិយាយគ្មានមូលដ្ឋានជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនលើកនេះថាជាដំណើរយ៉ាងប្រញាប់ប្រញាល់។ សម្តេចតេជោបញ្ជាក់ថា គម្រោងទស្សនកិច្ចនៅប្រទេសចិន ជាការរៀបចំជិត២ខែមុនម្ល៉េះ ដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ហើយនេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាប់ឬតក់ក្រហល់នោះទេ។ សម្តេចតេជោផ្តាំបុគ្គល ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ សម្តេចក៏បានចំអកទៅបុគ្គល ជេម សុខ នោះដោយជូនពរឱ្យឆាប់ជាសះយពីជំងឺ ពុលទកមាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្សពិសេសជូនពរឱ្យចេះគ្រប់រឿងថែមទៀតប្រសិនបុគ្គលរូបនេះចង់ផងដែរ។

សូមអាននូវសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោមនេះ:
« ជូនប្អូនជេម សុខបងមើលតិចតុកឃើញប្អូននិយាយថាលោកហ៊ុន សែនទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។
បងសូមបញ្ជាក់យ៉ាងខ្លីថាគំរោងទស្សនកិច្ចនៅចិនរបស់បងគឺបានរៀបចំតាំងពីជិត២ខែមុនម្លេះដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន សុី ជិនភីង។នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាប់ឬតក់ក្រហល់នោះទេ។ បងសង្ឃឹមថាប្អូនគួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ដោយប្អូនខ្លាចសម្បថបងមិនបបួលប្អូនស្បថទៀតទេព្រោះខ្លាចងាប់ឆ្កែរបស់ប្អូន។ជូនពរឱ្យប្អូនឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេសជូនពរឱ្យប្អូនចេះគ្រប់រឿងថែមទៀតប្រសិនប្អូនចង់។ពីផ្កាយព្រឹកដែលប្អូនដាក់ឈ្មោះនិងហៅបងយ៉ាងពិរោះ។ »

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម