ព័ត៌មាន
ចរន្តទិញ-លក់ក្នុងវិស័យអចលនទ្រព្យមានកំណើនងើបវិញបន្តិច តែស្ថិតក្នុងតម្លៃទាបជាមុន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ថា បច្ចុប្បន្នចរន្តទិញ-លក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា មានកំណើនឡើងវិញបន្តិច តែស្ថិត ក្នុងតម្លៃទាប, នេះជាការបង្ហាញនូវសញ្ញាណវិជ្ជមាន នៃការអភិវឌ្ឍន៍វិស័យអចលនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់ ខណៈដែលក្រសួងដែនដី ក៏បង្ហាញពីនិន្នាការកើនឡើងដូចគ្នាផងដែរ។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ថ្លែងឱ្យដឹងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការទិញ-លក់វិស័យអចលនទ្រព្យនៅលើទីផ្សារប្រទេសកម្ពុជា នេះថា ការរីកចម្រើនរបស់វិស័យអចលទ្រព្យ វាដើរស្រប គ្នាទៅនិងសេដ្ឋកិច្ចគ្រួសារ, ការរីកចម្រើនសេដ្ឋកិច្ចប្រទេសជាតិយើង, តំបន់ និងពិភពលោកទាំងមូល ។ ជុំវិញសេដ្ឋកិច្ចនេះ បើយើងសម្លឹងមើលសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន គឺមានការងើបឡើងតិចតូចឡើងវិញ បើធៀបទៅនិងឆ្នាំមុនៗ ស្របពេលប្រទេសយើង ក៏បានងើបខ្លះៗឡើងវិញផងដែរ ដោយគាំទ្រដល់វិស័យមួយចំនួន បានកំពុងមានវិជ្ជមាននៅលើទីផ្សារ។

លោក បន្តលើកឡើងថា ទាក់ទិនវិស័យអចលនទ្រព្យនេះ ចំពោះការរំពឹងថា វាបានស្ទុះឡើងខ្លាំងនោះ គឺមិនទាន់មានភាព ច្បាស់នៅឡើយ តែអ្វីដែលសង្កេតឃើញលើទីផ្សារបច្ចុប្បនន្ន អចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៤ នេះ មានកំណើនកើនឡើងខ្លះៗ គាំទ្រដល់វិស័យតូចៗមួយចំនួន ខណៈដែលវិស័យទិញ-លក់លំនៅឋានដូចជា បុរី ឬផ្ទះល្វែង បានកំពុងជួបប្រទះលើការទិញដូរយឺត ស្របពេលការទិញ-លក់ខុនដូរ បានបន្តងើបឡើងវិញ គឺមានកំណើនល្អប្រសើរជាងលំនៅឋានជាប់ដី ដោយសារវិនិយោគិនបរទេស បានចាប់ផ្តើមហូរចូលមកកម្ពុជាជាបណ្តើរៗ នៃការស្វែងរកឱកាសវិនិយោគនៅលើវិស័យនេះ ស្របពេលការសាងសង់អគារ ពាណិជ្ជកម្មនៅមានកំណើនយឺត ខណៈដែលការសាងសង់អគារឧស្សាហកម្មកំពុងមានសម្ទុះ។
សូមបញ្ជាក់ថា ជុំវិញវិស័យអចលទ្រព្យនេះ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល ៦ ខែ ដើមអាណត្តិទី ៧ គម្រោងសំណង់នៅទូទាំងប្រទេស មានចំនួន ១.៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណ ជាង ២,៦ ពាន់លានដុល្លារ។ ទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញ ដូចស្ថានភាពមុនការរីករាលដាល នៃជំងឺកូវីដ-១៩ ក្តី ក៏វិស័យសំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ ជាពិសេសគម្រោងថ្មីៗដែលបានស្នើសុំក្នុង រយៈពេល ៦ ខែ ឆ្នាំ២០២៤ មានកំណើនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ក្នុងនោះក្រសួងរំពឹងទុកថា វិស័យសំណង់ នឹងប្រែក្លាយទៅជាឧស្សាហកម្ម ដែលនឹងចូលរួមបង្កើនចំណូលថវិកាជាតិ និងកំណើនសេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម