ព័ត៌មាន
ប្រធានសហជីពថ្មី CCNU ប្តេជ្ញាលើកកម្ពស់ជីវភាពរបស់កម្មករឲ្យរស់នៅសមរម្យ
ខណៈទើបទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) លោក មុំ សៀក បានសន្យាថា នឹងខិតខំយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត ដើម្បីដឹកនាំសមាជិក សមាជិកាឲ្យស្របតាមលក្ខន្តិកៈ និងចូលរួមគោរពបទបញ្ជាផ្ទៃក្នុងឲ្យបានត្រឹមត្រូវទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយកម្មករនិយោជិតទាំងអស់ឲ្យមានជីវភាពរស់នៅសមរម្យ។
លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរទៅមុខថែមទៀត លោកបានប្តេជ្ញាចិត្ត និងដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន មានដូចជា៖ នឹងចូលរួមសហការល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកំពស់កិច្ចទំនាក់ទំនងវិជ្ជាជីវៈ, ចូលរួមជួយសម្របសម្រួល និងស្វែងរកដំណោះស្រាយវិវាទដែលកើតមានឡើងនៅក្នុងរោងចក្រ សហគ្រាស គ្រឹះស្ថាន ឲ្យប្រកបោយុទ្ធសាស្ត្រឈ្នះឈ្នះគ្រប់ភាគីពាក់ព័ន្ធ, ជួយផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបដល់កម្មករ និយោជិតអំពីច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងច្បាប់បេឡាជាតិសន្តិសុខសង្គម និងបទដ្ឋានគិតិយុត្តិនានា ដែលពាក់ព័ន្ធវិស័យការងារ រួមទាំងអនុសញ្ញាអន្តរជាតិខាងការងារ, ចូលរួមប្រជុំពិភាក្សាការងារ ជាមួយបណ្តាអង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានាជាដើម សំដៅធ្វើឲ្យមានភាពប្រសើរឡើងផ្នែកសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ឈានឆ្ពោះទៅរកសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។
ក្នុងពិធីបិទសមាជវិសាមញ្ញក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី៩ នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំសហជីពទាំងអស់ ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ និង បង្ហាញនូវតំណាងភាពដ៏ស្មោះត្រង់ សម្រាប់ការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ចៀសវាងឱ្យបានពីការយករោងចក្រ សហគ្រាស ធ្វើជាទីលាននៃការប្រកួតប្រជែងដណ្តើមសមាជិកគ្នា ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការផលិតកម្មរបស់វិនិយោគិន និងជាពិសេសប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិតផ្ទាល់។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តថ្នាក់ដឹកនាំសហភាព សហជីព សហព័ន្ធសហជីព និងដៃគូទាំងអស់ ខិតខំបន្តទៀតក្នុងកិច្ចសហការ និងការបង្រួបបង្រួមគ្នាឱ្យបានទ្រង់ទ្រាយកាន់តែធំមានសមាជិកកាន់តែច្រើន មានកម្លាំងខ្លាំងពិតប្រាកដ និងមានប្រសិទ្ធភាពខ្ពស់ក្នុងភាពជាតំណាងឱ្យឆន្ទៈជាក់ស្តែងរបស់កម្មករនិយោជិត ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម