ព័ត៌មាន
អង្គភាពប្រឆាំងអំពើពុករលួយរៀបចំការប្រគំតន្រ្តីអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី០៣ខែធ្នូនេះ សហការជាមួយក្រុមហ៊ុនថោនគ្រុប បានរៀបចំ «ការប្រគំតន្រ្តីអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ» ក្រោមប្រធានបទ «សេវាសាធារណៈល្អ រាស្រ្ដស្រលាញ់គាំទ្រ» ស្ថិតនៅស្ថានីយទូរទស្សន៍ថោន រាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
នៅក្នុងអង្គពិធី កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានអានសារលិខិតអបអរសាទររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា យ៉ាងដូច្នេះថា នៅដើមអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវលទ្ធផលធំៗ ដូចជា ការរក្សាបាននូវកំណើនសេដ្ឋកិច្ច ការជំរុញ និងកៀរគរធុរជន និងការវិនិយោគ ការើកម្ព់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការព្រមទាំងការធ្វើ កំណែទម្រង់គ្រប់វិស័យរួមមាន៖ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុត្តិធម៌ និងតុលាការ និងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលផ្តោតសំខាន់លើការចាក់គ្រឹះឱ្យកាន់តែរឹងមាំនៃគុណភាព ប្រសិទ្ធភាព ទំនើបកម្ម និងការអភិវឌ្ឍដោយចីរភាពយូរអង្វែង។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានពង្រឹងការអនុវត្ត និងពង្រីកក្របខ័ណ្ឌច្បាប់ រួមមានការពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយឆន្ទៈមុតស្រួច និងការប្តេជ្ញាខ្ពស់តាមរយៈវិធានការស្នូលទាំង៣ គឺការអប់រំ បង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើ ពុករលួយ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងការចូលរួមជាមួយសហគមន៍អន្តរជាតិ បំពេញកាតព្វកិច្ចដែលកម្ពុជាមានប្រកបដោយការទទួលខុសត្រូវ និងមោទនៈ។ ក្រៅពីនេះ ក្នុងសារលិខិតអបអរសាទររបស់សម្តេចធិបតី បានអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថានប័នពាក់ព័ន្ធបន្តចូលរួមប្រយុទ្ឋប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
តារាចម្រៀង និងប្រជាពលរដ្ឋ បានបង្ហាញរម្មណ៍រីករាយ ដែលបានចូលរួមអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ» និងប្តេជ្ញាថា ចូលរួមផ្សព្វផ្សាយ និងប្រឆាំងអំពើរពុករលួយមិនឱ្យកើតមាននៅក្នុងសង្គមជាតិ។
គួរបញ្ជាក់ដែរថា ដើម្បីចូលរួមប្រឆាំងអំពើពុករលួយប្រជាពលរដ្ឋ ត្រូវចូលរួមដូចជា កុំចូលរួមក្នុងសកម្មភាពអំពើពុករលួយ,ជួយគាំទ្រដល់សកម្មភាពទាំងឡាយណាដែលប្រឆាំងអំពើពុករលួយ,ណែនាំដល់សមាជិកគ្រួសារពីផលវិបាកនិងកុំឱ្យប្រព្រឹត្តអំពើពុករលួយ និងចូលរួមឃ្លាំមើល និងរាយការណ៍អំពីអំពើពុករលួយទៅអង្គភាពពាក់ព័ន្ធនានា៕ អត្ថបទ៖ទូច សោភ័ណ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម