ព័ត៌មាន
ប្រជាពលរដ្ឋក្នុងឃុំពោធិសប្បាយចិត្តខ្លាំង ក្រោយពីសម្តេចធិបតី បានឲ្យមន្ត្រីនៃមន្ទីរដែនដី ចុះធ្វើប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ ក្រោយពីឃើញមន្ត្រីនៃមន្ទីរដែនដីខេត្តកំពង់ឆ្នាំង បានចុះមកធ្វើប្លង់ជាលក្ខណៈប្រព័ន្ធ(ប្លង់រឹង)ជូនពួកគាត់នាពេលនេះ។ ប្រជាពលរដ្ឋបានសំដែងការដឹងគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានបែបនេះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយបានជួយដល់សុខទុក្ខប្រជាពលរដ្ឋមិនរើសអើងនិន្នាការអ្វីឡើយ។ មកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏រឹតតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទ្វេរឡើង។ នៅក្នុងអាណត្តិរបស់សម្តេចធិបតី សម្តេចបានអោយក្រុមការរ្ត្រីសូរិយដីនៃក្រសួង និងមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ ចុះវាស់វែងក្បាលដី ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អោយបានលឿន ដើម្បីបញ្ជៀស និងបញ្ចប់នូវរាល់ទំនាស់នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់ ។ ដោយឡែកនៅក្នុងឃុំពោធិបានឈានដល់ដំណាក់កាលបិទផ្សាយហើយ ដែលនាំអោយពួកគាត់រឹតតែសប្បាយចិត្តឡើងថែមទៀត។

លោក សុខ សម្បត្តិ ប្រធានក្រុមទី១ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ដើម្បីបញ្ជៀស និងបញ្ចប់នូវរាល់ទំនាស់នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លីដោយស្របច្បាប់ កម្លាំងមន្ត្រីនៃមន្ទីរដែនដីខេត្តកំពង់ឆ្នាំង បានចុះមកវាស់វែង និងចេញប័ណ្ណជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង មានទាំងអស់៤ក្រុម គឺធ្វើយ៉ាងណាពន្លឿនការងារនេះអោយទាន់តាមគោលការណ៍សម្តេចធិបតីនាយករដ្ឋមន្ត្រី។ នៅក្នុងឃុំពោធិ ស្រុកកំពង់លែងនេះ បានដំណើរការពីទី១ ទី២ និងដល់ការបិទផ្សាយដែលជាដំណាក់កាលទី៣ហើយ ក្រោយការបិទផ្សាយរួចក្រុមការងារនឹងស្នើសុំចេញប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋតែម្តង ។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីដោយស្របច្បាប់។

ប្រជាពលរដ្ឋត្រូវចេះថែរក្សាការពារប័ណ្ណកម្មសិទ្ធិដីនេះកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្កបង្កើនផលនៅលើដី នោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ រាជរដ្ឋាភិបាលបានចំណាយទាំងថវិកា និងធនធានមនុស្ស ចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យដីធ្លី តាំងពីបទបញ្ជាលេខ០១ របគោលនយោបាយចាស់ សកម្មភាព្មី ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ យើងទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់គ្រប់គ្នាតែម្តង ៕ កាំង ហុងវាស្នា



-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន6 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន6 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន1 day agoរដ្ឋបាលរាជធានី នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅតីរវិថីព្រះស៊ីសុវត្ថិ ជាបណ្ដោះអាសន្ន
-
ព័ត៌មាន5 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន1 week agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន1 week agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន