ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី ជួបសំណេះសំណាលជាមួយកងរាជអាវុធហត្ថថ្មី មុខចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងអនុសេនាធំកងរាជអាវុធហត្ថចល័ត ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ពិធីនេះ ក៏មានការអញ្ជើញចូលចូលពីសំណាក់ មេបញ្ជាការ មេបញ្ជាការរង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ប្អូនៗយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី មាតាបិតា និងអាណាព្យាបាល ជាច្រើនរូបទៀត។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាល និងជូនដំណើរប្អូនៗយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ដើម្បីទៅចូលរួមហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ដែលមានរយៈ ១២ខែ និងសូមអបអរសាទរចំពោះប្អូនៗ យុវជនស្ម័គ្រចិតតូលបម្ើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ដែលទើបនឹងជាប់ថ្មីទាំង ២៥នាក់ និងសូមជូនពរដល់ប្អូនៗ សូមសម្រេចបានលទ្ធផលជោគជ័យក្នុងការហ្វឹកហ្វឺន។
ជាមួយគ្នានេះក្នុងនាមជាថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត សូមថ្លែងអំណគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលរបស់ប្អូនៗ ដែលបានអនុញ្ញាត លើកទឹកចិត្ត និងគាំទ្រឱ្យកូនចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌឱ្យកងរាជអាវុធហត្ថខេត្ត ដើម្បីចូលរួមបម្រើប្រទេសជាតិមាតុភូមិ និងប្រជាជននៃយើងទាំងអស់គ្នា។
ឯកឧត្តម បន្តថា បើទោះបីជាប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ មានសុខសន្តិភាពពេញបរិបូរ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក៏ដោយ ក៏ប៉ុន្តែការកំណែទម្រង់ និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ការ ហ្វឹកហ្វឺនរៀនសូត្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធយោធា ការថែរក្សាសុខុមាលភាពកង កម្លាំង ការបណ្តុះមនសិការស្នេហាជាតិ និងវិជ្ជាជីវៈកងកម្លាំងផ្សារភ្ជាប់ទៅនឹងសីលធម៌ គុណធម៌ និងវិន័យ គឺជាការងារជាអាទិភាព ដើម្បីបន្តថែរក្សានូវសុខសន្តិភាព អធិបតេយ្យ ភាពជាតិ បូរណភាពទឹកដី និងសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានគង់ វង្សស្ថិតស្ថេរយូរអង្វែង។
ទន្ទឹមនេះ ដើម្បីធានាថា កងកម្លាំងរបស់យើងមានសមត្ថភាពពេញលេញ មានឆន្ទៈមោះមុត មនសិការការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ សូមប្អូនៗយោធិន នៃកងរាជអាវុធហត្ថថ្មីទាំងអស់ យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងបំពេញតួនាទីភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថឱ្យទទួលបានជោគជ័យ ហើយត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ, បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជានៅក្នុងគ្គ្វឹកហ្វឺន ែទាំសុខភាព និងជឿជាកលើរាជរដ្ឋាភិបាល រក្សាស្មារតីស្នេហាជាតិ និងប្រជាជន៕










-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
ព័ត៌មាន2 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ