ព័ត៌មាន
ក្រសួងសាធារណការ រដ្ឋបាលរាជធានី និង JICA បន្តបើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២
ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ និង JICA បន្តបើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ ខណៈដែលការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ក្នុងជំហានទី១ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ បានអនុវត្តបញ្ចប់ទៅដោយជោគជ័យកាលពីឆ្នាំ២០២៣ ហើយពេលនេះ បានបន្តបើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ បន្តទៀត។

កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី១ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធីបតីភាពឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ លោក គូរីបាយ៉ាស៊ី តាកាណូរី លេខាទូតទី១ នៃស្ថនតនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្លោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី មីអូរ៉ា យូស្ស៊ីកូ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំកម្ពុជា។

លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឈានដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហការលើគ្រប់វិស័យដូចជា កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន វិស័យសេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល វិស័យសន្តិសុខ សុវត្ថិភាពសង្គម ដូចជាការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ចាប់ពីជំហានទី១ រហូតដល់ ជំហានទី៤ ដែលជាជំនួយឥតសំណង ព្រមទាំងបានផ្តល់ការសិក្សាលទ្ធភាពជំហានទី៥ ដែលទើបនឹងបញ្ចប់សេចក្តីព្រាងរបាយការណ៍ចុងក្រោយនាពេលថ្មីៗនេះ។
លោក ឯក ឃុនដឿន បន្តថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានអនុវត្ត គម្រោងអភិវឌ្ឍន៍សមត្ថភាព រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីគាំទ្រប្រតិបត្តិការបច្ចេកទេស ជំរុញដល់ការរៀបចំ និងការប្រព្រឹត្តទៅនៃការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ គម្រោងអភិវឌ្ឍន៍សមត្ថភាពរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នេះ គឺបានអនុវត្តប្រកបដោយជោគជ័យជាផ្លែផ្កាកាលពីជំហានទី១ ដែលបានអនុវត្តកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ក្រោមជំនួយឥតសំណង “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ” គាំទ្រដោយ JICA បានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២៣កន្លងទៅ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងចំណាទឹក្រាក់ប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិក។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា គោលបំណងសំខាន់ៗនៃគម្រោងនេះ គឺដើម្បីបង្កើតគណៈកម្មការសម្របសម្រួលរួម និងគណៈកម្មការបច្ចេកទេស បញ្ជាក់ និងអនុម័តលើការរចនាគម្រោងលម្អិត និងដើម្បីអនុម័តលើផែនការអនុវត្តការងាររយៈពេលមួយឆ្នាំ ហើយកិច្ចប្រជុំនេះធ្វើឡើងដើម្បីឱ្យក្រុមការងារគម្រោងចូលរួមជាមតិយោបល់ បានជាធាតុចូល និងចំណេះដឹង ដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអនុវត្តគម្រោងឱ្យបានកាន់តែប្រសើរ និងទទួលបានផ្លែផ្កា។

ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងការគ្រប់គ្រងអនាម័យ ពិសេសការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើរឱ្យទាន់កាលៈទេសៈបច្ចុប្បន្ន។ ដូចដឹងហើយថា ក្រោយបញ្ចប់សង្រ្គាម ប្រទេសកម្ពុជាបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅផ្នែកលើដី ហើយការអភិវឌ្ឍនៅក្រោមដី ដូចជាប្រព័ន្ធលូ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បាននឹងកំពុងអភិវឌ្ឍន៍ ប៉ុន្តែអ្វីដែលជាបញ្ហា គឺធនធានមនុស្សក្នុងការគ្រប់គ្រងនៅមានកម្រិត ដែលទៀមទារឱ្យមានការបណ្តុះបណ្តាល ពិសេសគឺការពង្រឹងសមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធអនាម័យឱ្យត្រូវតាមលក្ខណបច្ចេកទេស៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
ព័ត៌មាន1 day agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ