ព័ត៌មាន
អគ្គនាយករដ្ឋាករទឹកបាត់ដំបងចុះដោះស្រាយបញ្ហាពលរដ្ឋជាង៧០គ្រួសារគ្មានទឹកស្អាតប្រើប្រាស់ដោយសារម្ចាស់បុរីគ្មានលទ្ធភាពភ្ជាប់បណ្តាញទឹកស្អាតតាមកិច្ចសន្យា
ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង និងអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានចុះជួបជាមួយប្រជាពលរដ្ឋជាង ៧០គ្រួសាររស់នៅក្នុងបុរីដឹស្តារវីឡា ស្ថិតនៅភូមិតំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងដែលមានបញ្ហាប្រឈម មិនទទួលបានទឹកស្អាតប្រើប្រាស់ ដោយសារក្រុមហ៊ុនគ្មានលទ្ធភាពដោះស្រាយភ្ជាប់បណ្តាញទឹកស្អាតតាមកិច្ចសន្យា ក៏ព្រោះតែក្រុមហ៊ុនមានវិបត្តិថវិកាគម្រោងធ្ងន់ធ្ងរ។
ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ថ្លែងឱ្យដឹងថា ដើម្បីឆ្លើយតបនូវសំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ក៏ដូចជាសំណូមពររបស់អាជ្ញាធរសង្កាត់ផងនោះ រដ្ឋាករទឹកបាត់ដំបងបានសម្រេចធ្វើការតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋដែលបានចូលទៅរស់នៅជាក់ស្តែង ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាជនឱ្យបានល្រសើរ
តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅទីនោះ បានឱ្យដឹងថា កន្លងពួកគាត់ប្រើប្រាស់ទឹក ដោយការទិញទឹកតាមឡាន មានតម្លៃថ្លៃ ការដឹកជញ្ជូនមិនទាន់ពេល ទឹកមានប្រភពមកពីទឹកស្រះ អណ្តូង ត្រពាំង ដែលមិនបានស្អាតល្អ ខ្វះអនាម័យ ធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ។
ការសម្រេចចិត្តរបស់អគ្គនាយករដ្ឋាករទឹកបាត់ដំបងក្នុងការភ្ជាប់បណ្តាញទឹកស្អាតចូលក្នុងទីតាំងបុរីដែលគ្មានទឹកស្អាតមួយនេះ ត្រូវបានប្រជាពលរដ្ឋក្នុងបុរីទាំងមូលសប្បាយចិត្ត និងអបអរសាទរយ៉ាងខ្លាំងក្លា ពិសេសក្នុងពេលរដូវប្រាំងអាកាសធាតុក្តៅហួតហែងពិតជាតម្រូវការទឹកយ៉ាងចាំបាច់ និងអាទិភាពបំផុត ។
ប្រជាពលរដ្ឋ ថ្លែងអំណរគុណដល់ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្មានទឹកស្អាតប្រើប្រាស់ដោយសង្ឃឹមថានឹងទទួលបានទឹកស្អាតប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា ក្រៅពីបញ្ហាគ្មានទឹកស្អាតប្រើប្រាស់ ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីដឹស្តារវីឡា ស្ថិតនៅភូមិតំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក៏បាននិងកំពុងជួបបញ្ហាប្រឈមខ្វះអគ្គិសនី ផ្លូវមិនរៀបរយ ហើយគម្រោងខ្លះមានភាពមិនច្បាស់លាស់ជាដើម៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម