ព័ត៌មាន
សហគ្រិនខ្មែរនិងផ្សារទំនើបអ៊ីអនរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក
ភ្នំពេញ៖ សហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន បានប្រកាសកិច្ចសហការជាថ្មីម្តងទៀត តាមរយៈពិព័រណ៍ផលិតផលក្នុង
ស្រុក ដែលចាប់ដំណើរការពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខ ស៊ីធី និងផ្សារទំនើបអ៊ីអនមានជ័យ។
ដោយទទួលបានភាពជោគជ័យពីកម្មវិធីមុនៗ ពិព័រណ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មីៗ សម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់និងនៅក្រៅតំបន់។ នេះគឺជាលើកទី៨ហើយ ដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអនបានសហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផលនិងសហគ្រាសធុនតូចនិងមធ្យម ក្នុងស្រុកដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។ ពាក្យស្លោកនៃពិព័រណ៍នេះគឺ «គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ»។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកតិបត្តៃសហគ្រិនខ្មែរ មាន្រសាសន៍ថា “សហគ្រិនខ្មែរពិតជាមានមោទនភាព នៅពេលដែលបានឃើញពីកំណើនអតិថិជនក្នុងការគាំទ្រផលិតផលក្នុងស្រុក។ ភាពជាដៃគូជាមួយអ៊ីអនពង្រឹងការកសាងប្រព័ន្ធអេកូឡូស៊ីក្នុងការជំរុញការលក់ ក៏ដូចជាគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ។ ពិព័រណ៍ផលិតផលក្នុងស្រុកនេះ គឺស្របទៅតាមបេសកកម្មសហគ្រិនខ្មែរ ក្នុងការផ្សព្វផ្សាយផលិតផល និងអាជីវកម្មក្នុងស្រុកនៅក្នុងផ្សារទំនើប និងកន្លែងផ្សេងៗទៀត។ នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅកាន់ឱកាសទីផ្សារធំៗបន្ថែមទៀត។
លោក ស៊ិន ពិសី អគ្គនាយកក្រុមហ៊ុន អ៊ីអន (ខេមបូឌា) មានប្រសាសន៌ថា គិតចាប់តាំងពីឆ្នាំ២០២១មក នេះជាលើកទី៨ហើយ ដែលផ្សារទំនើបអ៊ីអន បានសហការណ៌ជាមួយសហគ្រិនខ្មែរ ក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនេះ នៅក្នុងផ្សារទំនើបអ៊ីអនទាំង៣សាខា ដោយមានការគាំទ្រយ៉ាងពេញលេញពីសហគ្រិនខ្មែរ។ ពិព័រណ៍នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុងស្រុកនិងជនបរទេសផងដែរ។ លោកបានថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រតាំងពីឆ្នាំដំបូងរហូតដល់ថ្ងៃនេះ។ អ៊ីអន ប្តេជ្ញាគាំទ្រកសិករក្នុងស្រុកផ្សព្វផ្សាយផលិតផលក្នុងស្រុក និងធានាសុវត្ថិភាពចំណីអាហារគុណភាព និងតម្លៃសមរម្យដល់អតិថិជនទាំងអស់។
លោកបានបន្ថែមថា កុំភ្លេចចូលរួមពិព័រណ៍ផលិតផលក្នុងស្រុកនៅសាខាផ្សារទំនើបអ៊ីអន ដែលនៅជិតបំផុត។ អ្នកនឹងអាចទិញផលិតផលក្នុងស្រុកដែលមានគុណភាពល្អជាច្រើនពីគ្រឿងទេសផ្សេងៗ និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ រួមមានបន្លែស្រស់ ទឹកដោះគោ អង្ករ វត្ថុអនុស្សាវរីយ៍ និងផលិតផលផ្សេងៗទៀត។ លើសពីនេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខនិងឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់រាល់ការបញ្ជាទិញចាប់ពី ១៥ដុល្លារឡើងទៅ៕





-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា