ព័ត៌មាន
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖ រយៈពេលជិត១ឆ្នាំមានអ្នកទៅទស្សនានិងសិក្សាស្វែងយល់នៅវិមានឈ្នះ ឈ្នះជិត៣០ម៉ឺននាក់
នាយឧត្តមសេនីយ៍ ណឹម សសុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ ឈ្នះ បានឲ្យដឹងថាក្នុងរយៈពេលជិតមួយឆ្នាំ២០២៤ នេះមានសិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនា និងសិក្សាស្វែងយល់នៅវិមាន ឈ្នះ ឈ្នះ ជិត ៣០ម៉ឺននាក់ ដោយក្នុងនោះក៏មានថ្នាក់ដឹកនាំបណ្តាប្រទេសមួយចំនួនផងដែរ។
ក្នុងសន្និសីទសារព៏ត៌មាននារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ស្តីពីវឌ្ឍនភាពវិមានឈ្នះ ឈ្នះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ គឺជាខួបលើកទី២៦ឆ្នាំហើយនៃទិវានយោបាយឈ្នះ ឈ្នះ ឬហៅថាការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងរយៈ ពេលមួយឆ្នាំក្រោយរាជរដ្ឋាភិបាលបង្កើត«ទិវាសន្តិភាពនៅកម្ពុជា»នោះ។
នាយឧត្តមសេនីយ៍ បានឲ្យដឹងថា ក្រោយសាងសង់រួចជាស្ថាពរ វិមានឈ្នះ ឈ្នះ បានក្លាយទៅជាមជ្ឈមណ្ឌលឯកសារជាប្រវត្តិសាស្រ្តដ៏ធំសម្រាប់កម្ពុជា យ្នុងរយៈពេល៦ឆ្នាំកន្ងមកនេះមានប្រជាជនកម្ពុជាភ្ញៀវអន្តរជាតិ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត ថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោកបានមកទស្សនាជាហូរហែរ។ ជាក់ស្តែងគ្រាន់តែក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះស្របពេលដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗជាច្រើនផងនោះ គឺមានអ្នកចូលទស្សនា សិក្សាស្រាវជ្រាវរហូតដល់ជិត៣០ម៉ឺននាក់។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានរំលឹកអំពីអត្ថន័យ និងគុណតម្លៃនៃសន្តិភាព ដែលបានកើតចេញ ពីក្រោមឆត្រនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោអតីតនាយករដ្ឋមន្រ្តីថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយបន្ថែមពីគុណតម្លៃរបស់នយោបាយឈ្នះ ឈ្នះ ដែលគួរឱ្យកត់សម្គាល់នោះ គឺសំឡេងសន្តិភាពនៃកម្ពុជា ជាមួយនឹងនយោបាយឈ្នះ ឈ្នះ បានផ្តល់នូវការអភិវឌ្ឍ និងបានផ្តល់នូវយុទ្ធសាស្ត្រថ្មីទៀត សម្រាប់ការបន្តការពារសន្តិភាពឱ្យនៅគង់វង្សជានិរន្តរ៍បន្តទៀតនៅកម្ពុជា។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្ថែមថា អត្ថន័យនៃវិមានឈ្នះ ឈ្នះ បានលេចត្រដែត ជាមួយនឹងអត្ថន័យនៃសន្តិភាព ហើយអត្ថន័យសំខាន់បំផុត គឺការការពារសន្តិភាព ២៥ឆ្នាំ ឈានចូល២៦ឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណុចនេះហើយបានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយបានទាក់ទាញចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំនៅតាមបណ្តាប្រទេសនានាដែលជួបប្រទះនូវសង្គ្រាម ព្រមទាំងប្រទេសដែលកំពុងតែប្រឈមជាមួយនឹងហានិភ័យនៃទំនាស់ផ្ទៃក្នុង ដើម្បីមកសិក្សាស្វែងយល់បន្ថែមទៀតនៅវិមានឈ្នះ ឈ្នះ នេះ។
សូមបញ្ជាក់ថាវិមានឈ្នះ ឈ្នះ សង់ដើម្បីជានិមិត្តរូបនៃសន្តិភាពនៅលើទឹកដីដ៏បវរនៃកម្ពុជា ហើយឱ្យសន្តិភាពនេះបន្តនៅរៀងរហូត ដើម្បីធានានូវការអភិវឌ្ឍប្រទេសជាតិរបស់យើង។ វិមានឈ្នះឈ្នះនេះមិនមែនសម្រាប់លើកតម្កើងអ្នកណា ឬក្រុមណានោះទេ ប៉ុន្តែសម្រាប់កត់ត្រាទុកជាសក្ខីភាព ជាតឹកតាងសម្រាប់កូនខ្មែរទាំងអស់ និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់បានឃើញនូវដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជា៕អត្ថបទបាន ចក់









-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
ព័ត៌មាន2 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ