ព័ត៌មាន
លោកស្រី Le Pen អាចស្ដាយក្រោយនូវជំហានដ៏ប្រថុយប្រថានរបស់ខ្លួនក្នុងការផ្ដួលរំលំរដ្ឋាភិបាលបារាំង
សមាជិកសភា និងក្រុមអ្នកវិភាគបាននិយាយថា មេដឹកនាំបក្សស្តាំនិយមជ្រុលរបស់បារាំង លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ហាក់ដូចជាកំពុងភ្នាល់អនាគតរបស់ខ្លួនលើការទម្លាក់លោកប្រធានាធិបតី Emmanuel Macron មុនពេលអាណត្តិរបស់លោកបញ្ចប់នៅឆ្នាំ២០២៧។ ដើម្បីធ្វើដូច្នេះបាន លោកស្រីបានជួយបង្កឱ្យមានវិបត្តិនយោបាយដ៏ធំលើកទីពីររបស់បារាំង ក្នុងរយៈពេលត្រឹម ៦ខែ ប៉ុន្តែជំហានដ៏ប្រថុយប្រថាននេះអាចនឹងតាមលងបន្លាចលោកស្រី Le Pen វិញ។

សំណើច្បាប់ថវិកាឆ្នាំ២០២៥ ដ៏ចម្រូងចម្រាសរបស់លោកនាយករដ្ឋមន្ត្រី Michel Barnier ដែលនាំទៅដល់ញត្តិដកសេចក្ដីទុកចិត្តបណ្ដាលឱ្យដួលរលំរបស់រដ្ឋាភិបាលនេះ បានកើតឡើងបន្ទាប់ពីលោកស្រី Le Pen និងគណបក្សរួបរួក្ាិ RN ស្ដាំនិយមជ្រុលរបស់ខ្លួនបានច្រានចោលសម្បទាននៅនាទីចុងក្រោយដែលមានបំណងធានាការគាំទ្ររបស់ពួកគេ។

ការសម្រេចចិត្តរបស់បក្ស RN ក្នុងការប្រថុយធ្វើបែបនេះ គូសបញ្ជាក់អំពីអំណាចដែលធ្លាប់តែទន់ខ្សោយរបស់បក្ស ប៉ុន្តែពេលនេះបានក្លាយជាកម្លាំងសភាដ៏ធំបំផុត បន្ទាប់ពីការបោះឆ្នោតមុនអាណត្តិនារដូវក្តៅនេះ។ ប៉ុន្តែសកម្មភាពនេះគឺជាយុទ្ធសាស្រ្តប្រថុយប្រថានខ្លាំងក្នុងពេលវេលាដ៏ស្មុគស្មាញទាំងក្នុងប្រទេស និងភូមិសាស្ត្រនយោបាយ ចំពោះបក្សដែលស្វះស្វែងបង្ហាញខ្លួនឯងថាជារដ្ឋាភិបាលដែលមានស្ថិរភាពសម្រាប់ប្រជាជាតិបារាំង។

បើទោះបីជាកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី Le Pen អាចនាំឱ្យបក្ស RN ឡើងកាន់អំណាចឆាប់ជាងការរំពឹងទុកបានក៏ដោយ ប៉ុន្តែលោកស្រីក៏នឹងរងភាពរញ៉េរញ៉ៃសារពើពន្ធដូចគ្នានេះ ដែលបានរួមរឹតលោក Barnier ខណៈអ្នកវិនិយោគកាន់តែព្រួយបារម្ភចំពោះឱនភាពថវិកា ៦% របស់ទីក្រុងប៉ារីស។
បក្ស RN របស់លោកស្រី Le Pen មិនអាចផ្តួលរំលំរដ្ឋាភិបាលតែម្នាក់ឯងបានទេ ហើយត្រូវការរួមកម្លាំងជាមួយក្រុមឆ្វេងនិយម ដែលបញ្ហានោះក៏អាចធ្វើឱ្យជំហររបស់លោកស្រី Le Pen កាន់តែចុះខ្សោយថែមទៀតក្នុងចំណោមពួកអភិរក្សនិយមប្រកាន់ជំហរកណ្ដាល៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម