ព័ត៌មាន
មេដឹកនាំកោះតៃវ៉ាន់ កៀងគរការគាំទ្រ និងការរួបរួម ក្នុងដំណើរទៅកោះហ្គាំ របស់សហរដ្ឋអាមេរិក
មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃព្រហស្បតិ៍ (០៥ ធ្នូ) នេះ បានបន្តកិច្ចប្រឹងប្រែងស្វែងរកការគាំទ្ររបស់ខ្លួន ដោយអំពាវនាវឱ្យបណ្ដាប្រទេសប្រជាធិបតេយ្យរួបរួមគ្នាប្រឆាំងនឹងរបបផ្តាច់ការដើម្បីការពារសន្តិភាពនៅក្នុងតំបន់ ក្នុងដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៃកោះហ្គាំ (Guam) ដែលជាមូលដ្ឋានយោធាដ៏សំខាន់មួយ។

លោក Lai បានទៅដល់កោះ ហ្គាំ កាលពីល្ងាចថ្ងៃពុធ នៅក្នុងអ្វីដែលប្រកាសផ្លូវការថាជាការឈប់សំចតត្រឹមតែមួយយប់ប៉ុណ្ណោះ ជាផ្នែកនៃដំណើរទស្សនកិច្ចទៅប្រទេសកោះប៉ាស៊ីហ្វិកចំនួន៣ ដែលរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ដែលអះអាងសិទ្ធដោយប្រទេសចិន។

ប្រទេសចិន ដែលយោធារបស់ខ្លួនធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ជាប្រចាំ បានថ្កោលទោសសហរដ្ឋអាមេរិក ចំោះការអនុញ្ញាតឱ្យលោក Lai ឆ្លងកាត់ ដែលរួមបញ្ចូលដំណើររយៈពេលពីរថ្ងៃនៅកោះហាវ៉ៃផងដែរ។ ចិននិយាយថា កោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយគ្មានសិទ្ធិក្នុងការធ្វើទំនាក់ទំនងរដ្ឋនិងរដ្ឋនោះទេ។

សហរដ្ឋអាមេរិក ដូចប្រទេសភាគច្រើនដែរគឺមិនទទួលស្គាល់រដ្ឋាភិបាលកោះតៃវ៉ាន់ជាផ្លូវការទេ ទោះបីជាទីក្រុងវ៉ាស៊ីនតោន ជាអ្នកគាំទ្រអន្តរជាតិដ៏ខ្លាំងក្លាបំផុត និងជាប្រភពអាវុធសំខាន់របស់កោះស្វ័យគ្រប់គ្រងនេះក៏ដោយ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម