ព័ត៌មាន
ក្រុមបាតុករនិយាយថា ច្បាប់អាជ្ញាសឹករបស់កូរ៉េខាងត្បូងជាការរំលឹកដ៏ឈឺចាប់ អំពីរបៀបដែលលទ្ធិប្រជាធិបតេយ្យអាចគំរាមកំហែងយ៉ាងងាយ
ពិធីអុជទៀន និងការប្រមូលផ្តុំគ្នា ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រោយផ្ទុះការខឹងសម្បារ និងខកចិត្ត ចំពោះការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីកាលពីយប់ថ្ងៃអង្គារ និងអំពាវនាវឱ្យលោកលាលែងពីតំណែង។

នៅខាងក្រៅសាលរដ្ឋសភាក្នុងរដ្ឋធានីសេអ៊ូល មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា ខណៈនៅខាងក្នុង គណបក្សប្រឆាំងព្យាយាមចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីលោក Yoon Suk Yeol ដែលការដាក់ច្បាប់អាជ្ញាសឹករយៈពេល៦ម៉ោងបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញប្រទេស និងរុញទម្លាក់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៤របស់អាស៊ី មួយនេះ ធ្លាក់ចូលទៅក្នុងភាពចលាចលខាងនយោបាយ។

មនុស្សនៅឯការប្រមូលផ្តុំដែលបាននិយាយទៅកាន់ទូរទស្សន៍ CNN បានពណ៌នាពីទង្វើរបស់លោក Yoon ដែលជាក្រកាសច្បាប់អាជ្ញាសឹកលើកដំបូងចាប់តាំងពីប្រទេសកូរ៉េខាងត្បូងបានផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ថាជារឿងមិនសមទំនង និងភាពអាម៉ាស់។
សម្រាប់លោក Mi-rye វ័យ៦៤ឆ្នាំ ក្រឹត្យដែលមានរយៈពេលខ្លីបាននាំយកមកវិញនូវការចងចាំដ៏ខ្មៅងងឹតនៃអតីតកាលដ៏ឈឺចាប់ និងផ្តាច់ការដែលមានការចាប់ខ្លួនដ៏ច្រើន និងការរំលោភសិទ្ធិមនុស្ស។
លោក Mi-rye បាននិយាយថា បន្ទាប់ពីឧត្តមសេនីយឯក Chun Doo-hwan បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារ និងបានប្រកាសច្បាប់អាជ្ញាសឹកក្នុងទសវត្សរ៍ឆ្នាំ១៩៨០ប្រជាជនបានរស់នៅក្រោមបម្រាមគោចរយ៉ាងតឹងរ៉ឹង ហើយអ្នកដែលត្រូវបានចាប់ខ្លួននៅខាងក្រៅត្រូវបានគេនាំទៅជំរំកែប្រែSamcheong ។
មានសម្ពាធកាន់តែខ្លាំងសម្រាប់លោក Yoon ឲ្យលាលែងពីតំណែង។ ក្រុមអ្នកតវ៉ាបានចាប់ផ្តើមដើរក្បួននៅកណ្តាលក្រុងកាលពីល្ងាចថ្ងៃពុធ ដោយអំពាវនាវឲ្យចាប់ខ្លួនលោក៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម