ព័ត៌មាន
ពិព័រណ៍«វារីវប្បកម្មកម្ពុជាលើកទី១» នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤នេះដើម្បីជំរុញការធ្វើទំនាក់ទំនង និងកិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ពិព័រណ៍នេះ ផ្ដួចផ្ដើមរៀបចំដោយក្រសួងកសិកម្ម ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីវិស័យវារីវប្បកម្មនៅកម្ពុជា។ បន្ថែមពីនេះ គឺដើម្បីបញ្ជាក់ថាតើរហូតមកទល់ពេលនេះ វិស័យវារីវប្បកម្មនៅកម្ពុជាបានបើកដំណើរដល់ណាហើយ ដ្បិតកាលពីមុនប្រជាពលរដ្ឋទូទៅ ពុំសូវទទួលទានត្រីចិញ្ចឹមដោយមានទស្សនៈថា ត្រីចិញ្ចឹមនេះមិនត្រូវតាមគុណភាពស្ដង់ដារអនាម័យ ហើយអាចប៉ះពាល់ដល់សុខភាពនៅពេលដែលបរិភោគចូលទៅ។

លោកជំទាវ បានបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ វិស័យវារីវប្បកម្មនៅកម្ពុជា បានវិវត្តទៅមុខគួរឱ្យកាត់សម្គាល់ ហើយមានសញ្ញាវិជ្ជមានជាច្រើន ដែលក្រសួងចាំបាច់ត្រូវបង្ហាញឱ្យសាធារណៈជនបានជ្រាបថា គុណភាពត្រីចិញ្ចឹមរបស់កម្ពុជាមានស្ដង់ដារ មានអនាម័យ ហើយអាចទទួលទានបានដោយមិនប៉ះពាល់ដល់សុខភាព។
លោកជំទាវបន្ថែមថា តាមរយៈពិពណ៌វារីវប្បកម្មនៅកម្ពុជា សាធារណជនទូទៅអាចជ្រាប អាចស្គាល់ អាចយល់កាន់តែច្បាស់ពីខ្សែច្រវាក់នៃវិស័យវារីវប្បកម្មទាំងមូល តាំងពីការជ្រើសរើសពូជត្រីយកមកចិញ្ចឹម ការផ្ដល់ចំណីត្រី បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់នៅក្នុងវារីវប្បកម្មនេះ។
សូមជម្រាបជូនថា ពិព័រណ៍ «វារីវប្បកម្មកម្ពុជាលើកទី១» នឹងរៀបចំឡើងនៅផ្សាររាត្រីសាន់សាញ បឹងកក់ រាជធានីភ្នំពេញក្នុងគោលបំណងជំរុញ និងលើកកម្ពស់ស្នាដៃរបស់វារីវប្បកម្មខ្មែរ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ អំពីគុណ ភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ កា រផ្គត់ផ្គង់បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការ ទំនាក់ទំនងកិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម