ព័ត៌មាន
វេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី»
ភ្នំពេញ ៖ ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី អង្គការ UNESCO និងស្ថានទូតស៊ុយអែត បើកវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោក សាដាម អ៊ូម៉ា អាឡាម (Sardar Umar Alam) ប្រធានប្រចាំប្រទេស អង្គការ UNESCO បានមានប្រសាសន៍ថា ទិន្នន័យសកលបានបង្ហាញថា មានស្ត្រីប្រមាណ ៧៣៦លាននាក់ ពោលគឺក្នុងចំណោម៣នាក់ មានស្ត្រីជិត១នាក់ បានជួបប្រទះអំពើហិង្សា ក្នុងជីវិតរបស់ពួកគេ។ ដោយឡែកនៅកម្ពុជា របាយការណ៍របស់អង្គការយូណេស្កូ មួយស្តីពីវត្តមានរបស់ស្ត្រីនៅក្នុងសារព័ត៌មាន បានរកឃើញថាសារព័ត៌មាន តែត្រឹម១៧ភាគរយប៉ុណ្ណោះដែលនិយាយពីប្រធានបទ សមភាពយេនឌ័រ និងតែ ១ភាគរយប៉ុណ្ណោះដែលនិយាយអំពើហិង្សា ពាក់ព័ន្ធនឹងយេនឌ័រ។ ដូច្នេះអង្គការ UNESCO ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា និងតាមរយៈវេទិកានេះ ត្រូវររៀបចំផែនទីង្ហាញ ដើម្បីទប់ស្កាត់អំពើហឹង្សាលើស្រី្ត និងរួមគ្នាបំពងសម្លេងទទួលបានយុតិ្តធម៌។
ទន្ទឹមគ្នានោះដែរលោកស្រី ស៊ូសាណា អ៊ែមប៊ឺក (Susanna Elmberger) ទទួលបន្ទុកសិទិ្ធមនុស្ស លទិ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃស្ថានទូតស៊ុយអែត បានលើកឡើងដែរថា ទិន្នន័យសកល មានស្ត្រីរៀងរាល់១០នាទីម្តង ត្រូវបានគេសម្លាប់ដោយដៃគូរបស់ខ្លួន ឬមនុស្សគេស្គាល់រៀងរាល់ ១០នាទី គឺតែងតែមានហេតុការណ៍នេះកើតឡើង។ ដោយឡែកជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ស្ត្រី និងក្មេងស្រី ត្រូវបានគេបៀតបៀនតាមប្រព័ន្ធអនឡាញ។ ក្នុងនាមប្រទេស ស៊ុយអែត លោកស្រី បន្តគាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ភាពវិជ្ជមានរបស់ស្រី្ត តាមរយៈកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរលើស្រី្តនៅកម្ពុជាផងដែរ។
នាឱកាសនោះឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រី្តក្រសួងព័ត៌មាន បានសង្ឃឹមយ៉ាងមុតមាំថា វេទិកាថ្ងៃនេះ នឹងធ្វើឲ្យអ្នកសារព័ត៌មាន យល់កាន់តែច្បាស់អំពីតួនាទីរបស់ខ្លួន នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្នស្ថានភាពសមភាពយេនឌ័រ នៅកម្ពុជា មានភាពប្រសើរជាងមុន ទាំងក្នុងវិស័យអប់រំ និងវិស័យការងារ ការផ្លាស់ប្តូរផ្នត់គំនិតពីស្រី្តបង្វិលជើងចង្រ្កានមិនជុំ ទៅជាស្រី្តដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានគិតគូរ និងខិតខំយកចិត្តទុកដាក់ លើការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រី តាមរយៈការដាក់ចេញនូវគោលនយោបាយបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗជាច្រើន។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី បានបញ្ជាក់ ្រោមឆ័ត្រនៃយុទ្ធសាស្្តបញ្ចកោណ ដំណាក់កាល ទី១ ក្រសួងកិច្ចការនារី បានដាក់ចេញនូវ ផែនការយុទ្ធសាស្រ្ត «នារីរតនៈទី៦» ឆ្នាំ ២០២៤-២០២៨ ដោយផ្តោតលើការ បញ្ជ្រាបយេនឌ័រ តាមរយៈការធ្វើបរិវត្តកម្មយេនឌ័រ និងកម្មវិធីអាទិភាព ចំនួន៦ រួមមាន៖
១. ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី
២. ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារ
៣. ការលើកកម្ពស់សុខុមាលភាពរបស់ស្រ្តីនិងក្មេងស្រី
៤. កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តីនិងក្មេងស្រី
៥. ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច, និង
៦. ស្រ្តី និងការប្រែប្រួលអាកាសធាតុ។
ដើម្បីធ្វើបរិវត្តកម្មយេនឌ័រ (Gender Transformative) និងដើម្បីឈានទៅសម្រេចយុទ្ធសាស្រ្ត ទាំង៦ខាងលើនេះ ការងារព័ត៌មាន ជាមួយអ្នកសារព័ត៌មាន អ្នកផលិតមាតិកាផ្សព្វផ្សាយ (Media Content) អ្នកមានឥទ្ធិពល និងប្រជាប្រិយនៅក្នុងបណ្តាញសង្គម (Influencers) និងប្រព័ន្ធផ្សព្វផ្សាយ ជាអាភិក្រមយុទ្ធសាស្ត្រ ដែលលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មាន ដើម្បីឱ្យអ្នកទាំងនោះក្លាយទៅជាអ្នកតស៊ូមតិ សម្រាប់បុព្វហេតុនៃការការពារសិទ្ធិស្ត្រីនិងក្មេងស្រី ដើម្បីផ្លាស់ប្តូរទស្សនៈ និងផ្នត់គំនិតរបស់សង្គម និងកាត់បន្ថយអំពើរើសអើងចំពោះស្ត្រី និងក្មេងស្រី។ បច្ចុប្បន្នសាធារណៈជនត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលអាចជឿទុកចិត្តបាន និងមានព័ត៌មាន ទិន្ន័យគ្រប់គ្រាន់ ទាក់ទងនឹងយេនឌ័រ រួមបញ្ចូលទាំងផ្នត់គំនិតយេនឌ័រ តួនាទីយេនឌ័រ ក្នុងសង្គម និងក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះដើម្បីសម្រេចបានកិច្ចការនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ពិភាក្សា និងបង្កើតដំណោះស្រាយរួមគ្នា និងអនុវត្តគោលនយោបាយ និងសកម្មភាពឆ្លើយតបនឹងយេនឌ័រ តាមរយៈគោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់នៅឯកាដោយរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាពិសេសនៅក្នុងគោលដៅទី៥ ស្តីពីសមភាព យេនឌ័រ និងគោលដៅទី១៦ ស្តីពីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា