ព័ត៌មាន
អភិបាលខេត្តឧត្តរមានជ័យ ណែនាំមន្រ្តីទើបតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញតួរនាទីរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់
ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានណែនាំ ដល់មន្រ្តីដែលទើបនឹងទទួលមុខតំណែងថ្មីនាពេលនេះ ត្រូវបន្តខិតខំបំពេញកាតព្វកិច្ចតួរនាទីស្នូលផ្ទៃក្នុងរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ត្រូវចេះព្យាយាមសាមក្គីភាពសហការផ្ទៃក្នុង ការងារជាមួយមន្រ្តីក្រោមឱវាទឲ្យបានស្អិតរមួត។
មានប្រសាសន៍លើកឡើងបែបនេះ ខណៈឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាល និងកែសម្រួលបំពេញបន្ថែមមន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៤នេះ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្នុងនាមយើងជាមន្រ្តីទទួលបន្ទុកការងារការងាររដ្ឋបាល ធ្វើយ៉ាងណាត្រូវបើកចិត្តឲ្យបានទំលំទូលាយ ក្នុងការបំពេញការងារស្នូលរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព និងកម្លាភាពព្រោះថា មន្រ្តីថ្នាក់ក្រោមគឺជាជំហរ និងជាសរសរស្តំដ៌រឹងមាំត្រូវធ្វើការបំពេញឲ្យ្នាទៅវិញទៅមកមិនត្រូវប្រកាន់បក្សពួកនិយមទើបការងារយើងទទួលបានជោគជ័យពិសេសត្រូវក្តាប់នូវរាល់សភាពការណ៍ឲ្យបានលឿនដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលាផងដែរ។
ទន្ទឹមគ្នានោះ ឯកឧត្តមសង្ឃឹមយ៉ាងម៉ុតមាំថា អស់លោក លោកស្រីដែលទើបតែងតាំងមុខតំណែងថ្មីត្រូវអនុវត្តន៍ការងារដោយស្មារតីមានការទទួលខុសត្រូវខ្ពស់ផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងកែសម្រួលបំពេញបន្ថែមមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តនាពេលនេះដែរលោក រិទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ ត្រូវបានមុខតំណែង តែងតាំងជានាយករដ្ឋបាលសាលាខេត្ត និងកែសម្រួលមុខងារបន្ថែមលើមន្រ្តីរាជការមួយចំនួនទៀត ដើម្បីបំពេញបន្ថែមចន្លោះផងដែរ៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម