ព័ត៌មាន
មេដឹកនាំបក្សកាន់អំណាចកូរ៉េខាងត្បូង៖ លោក Yoon ត្រូវតែផ្អាកតួនាទីឱ្យបានឆាប់បំផុត
មេដឹកនាំគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រ (០៦ ធ្នូ) នេះថា លោកប្រធានាធិបតី Yoon Suk Yeol ចាំបាច់ត្រូវតែដកចេញពីអំណាចដើម្បីសុវត្ថិភាពរបស់ប្រទេស ដោយសារតែលោកព្យាយាមដាក់ច្បាប់អាជ្ញាសឹកដែលក្រោយមកត្រូវលុបចោលវិញ ប៉ុន្តែមិនបានជំរុញសមាជិកបក្សឱ្យបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងលោក Yoon នោះទេ។

លោក Yoon បានធ្វើឱ្យប្រទេសជាតិ និងបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាចរបស់លោកផ្ទាល់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ នៅពេលលោកប្រកាសដាក់ច្បាប់អាជ្ញាសឹកដើម្បីលុបបំបាត់ “កងកម្លាំងប្រឆាំងរដ្ឋ” និងយកឈ្នះលើគូប្រជែងនយោបាយរបស់ខ្លួន។ ប្រធានាធិបតីរូបនេះបានដកច្បាប់នោះចេញវិញ ប្រហែលប្រាំមួយម៉ោងក្រោយមក បន្ទាប់ពីសភា រួមទាងជិកួយចំនួននៃបក្សរបស់លោក បានបោះឆ្នោតប្រឆាំងនឹងក្រឹត្យនេះ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំបក្សនៅសភាក្នុងថ្ងៃសុក្រនេះ មេដឹកនាំបក្ស លោក ហាន ដុងហ៊ូន (Han Dong-hoon) បាននិយាយថា លោក Yoon បានបញ្ជាឱ្យចាប់ខ្លួនអ្នកនយោបាយលេចធ្លោ ដោយសារហេតុផលថាពួកគេស្ថិតក្នុងចំណោម “កងកម្លាំងប្រឆាំងរដ្ឋ” ក្នុងអំឡុងពេលច្បាប់អាជ្ញាសឹកនោះ ហើយលោកត្រូវតែដកពីតំណែងឱ្យបានឆាប់ដើម្បីសុវត្ថិភាពប្រទេសទាំងមូល។

គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់ បានកំណត់ពេលបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងនៅល្ងាចថ្ងៃសៅរ៍ស្អែកនេះ ហើយនគរបាលជាតិបានបើកការស៊ើបអង្កេតលើលោក Yoon ជុំវិញការអះអាងពីការបះបោរ ដែលប្តឹងដោយគណបក្សប្រឆាំង និងក្រុមសកម្មជន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម