ព័ត៌មាន
សមាជិកសហជីព និងមន្ត្រីរដ្ឋការបារាំង តវ៉ាប្រឆាំងការកាត់បន្ថយថវិកា និងប្ដេជ្ញាមិនចុះចាញ់ ទោះមានរដ្ឋាភិបាលថ្មីក៏ដោយ
មនុស្សរាប់ពាន់នាក់ បានចេញតវ៉ានៅតាមផ្លូវនានាក្នុងទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូសប្ដាហ៍នេះ ប្រឆាំងនឹងការកាត់បន្ថយកញ្ចប់ថវិកាក្នុងមុខងារស៊ីវិល មួយថ្ងៃបន្ទាប់ពីគណបក្សឆ្វេង និងស្តាំនិយមជ្រុល ក្នុងសភាបានទម្លាក់រដ្ឋាភិបាលបារាំងតាមរយៈការបោះឆ្នោតដកសេចក្ដីទុកចិត្ត។

ចំណែកសមាជិកសហជីពពាណិជ្ជកម្ម វិញក៏បានចេញតវ៉ាក្នុងពេលដំណាលគ្នាផងដែរ ទាមទារឲ្យរដ្ឋាភិបាលបារាំងស្ដាប់ពីតម្រូវការរបស់ពួកគេឲ្យបានច្រើនជាងមុខ។

វាជាការខ្វែងគំនិតគ្នាលើថវិកា ក្នុងបំណងព្យាយាមទប់ឱនភាពសាធារណៈដែលកើនឡើងរបស់បារាំងតាមរយៈការដំឡើងពន្ធ និងការកាត់បន្ថយការចំណាយចំនួន៦០ ពាន់លានអឺរ៉ូ ជាដើមចមឈានដលាះឆ្នោតដកសេចក្ដីទុកចិត្តលើនាយករដ្ឋមន្ត្រី មីហ្សែល បានីញ៉េ (Michel Barnier) ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា កូដកម្មដែលបានគ្រោងទុកជាមុននៅទូទាំងវិស័យសាធារណៈ រួមទាំងនៅក្នុងមន្ទីរពេទ្យ និងសាលារៀន បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយគ្រូម្នាក់ក្នុងចំណោមបីនាក់អវត្តមាន។

ក្រុមអ្នកតវ៉ានៅក្នុងទីក្រុងប៉ារីស បាននិយាយថា ពួកគេរំពឹងថារដ្ឋាភិបាលស្ដាំនិយមមួយផ្សេងទៀតនឹងត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Emmanuel Macron ហើយបានអំពាវនាវឱ្យមន្ត្រីរជ្ឋការបន្តជំរុញការទាមទាររបស់ពួកគេសម្រាប់ការវិនិយោគលើវិស័យសាធារណៈបន្ថែមទៀត៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម