ព័ត៌មាន
សិស្សនិស្សិត NPICជិត ២ពាន់នាក់ ប្រឡងបញ្ចប់ការសិក្សាជំនាញ និងបច្ចេកទេសយ៉ាងជោគជ័យ
សិស្សនិស្សិតចំនួន ១៩១៧នាក់(ស្រី ២៥៨នាក់) ដែលសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រឡងបញ្ចប់ការសិក្សាឆ្នាំ២០២៤ ខណៈពួកគេបានបង្ហាញពីសុទិដ្ឋិនិយមនៃលទ្ធផលដែលបានពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការសិក្សារៀនសូត្រជំនាញ និងបច្ចេកទេសកន្លងមក។

របាយការណ៍របស់ NPIC បានឱ្យដឹងថា ការប្រឡងបញ្ចប់ការសិក្សាឆ្នាំ២០២៤នេះមានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ គឺជាការប្រឡងលើកទី១ សម្រាប់ការការពារនិក្ខេបនទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតបច្ចេកវិទ្យា ហើយនេះជាលើកទី៤ សម្រាប់ការការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស។
ចំណែកការប្រឡងនេះទៀតសោធ គឺជាលើកទី១៦ សម្រាប់ការការពារសារណាបញ្ចប់ការសិក្សាម្រិតបរិញ្ញាបត្របច្ចេកទេស ហើយវាជាលើកទី១៨ សម្រាប់ការប្រឡងបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងជាលើកទី៨ សម្រាប់ការប្រឡងបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ និង៣។

NPIC បានបន្តថា និស្សិតកម្រិតបណ្ឌិតបច្ចេកវិទ្យា (PhD Level) មានចំនួន ១៨នាក់ (ស្រី១នាក់) ចែកជា២ជំនាញគឺ ជំនាញវិស្វកម្មអគ្គិសនីចំនួន ១៥នាក់ (ស្រី១នាក់) និងជំនាញវិស្វកម្មសំណង់ស៊ីវិលចំនួន ៣នាក់ (ស្រី០នាក់)។ និស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (Master Level)មានចំនួន ១០៨នាក់ (ស្រី៧នាក់) មានចែកជា ៤ជំនាញគឺ ជំនាញវិស្វកម្មអគ្គិសនីចំនួន ១៦នាក់ (ស្រី០នាក់), ជំនាញវិស្វកម្មសំណង់ស៊ីវិលចំនួន ៤៤នាក់ (ស្រី២នាក់), ជំនាញសំណង់ស្ថាបត្យកម្មចំនួន ២៧នាក់ (ស្រី៤នាក់) និងជំនាញវិស្វកម្មមេកានិកចំនួន ២១នាក់ (ស្រី១នាក់)។
ចំណែកនិស្សិតកម្រិតបរិញ្ញាបត្របច្ចេកទេស (Engineering Level) មានចំនួន ១០៨៣នាក់ (ស្រី១១៦នាក់) ដែលចែកជា ១២ជំនាញ ហើយនិស្សិតកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (Diploma Level)មានចំនួន ៥៦៤នាក់ដែលមាន ១២ជំនាញ និងសិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ញាជីវៈកម្រិត២ និង៣មានចំនួន ១៤០នាក់។

និស្សិតឈ្មោះ ចាន់ ប៉េងហ៊ុយ អាយុ ២០ឆ្នាំសិក្សាជំនាញអគ្គិសនីថ្នាក់បរិញ្ញាបត្ររងបាននិយាយថា រូបគេពិតជាសប្បាយរីករាយយ៉ាងខ្លាំងនៅក្នុងការប្រឡងបញ្ចប់ឆ្នាំសិក្សា២០២៤នេះ ដោយសារនេះជាពេលវេលាដែលរូនគេបានទន្ទឹងរង់ចាំ ដើម្បីឆាប់បានចូលធ្វើការងារទៅតាមមុខជំនាញដែលខ្លួនសិក្សារៀនសូត្រ។
លោកបន្តថា «ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាលោកគ្រូ អ្នកគ្រូសាលា NPIC ដែលបានផ្ដល់ឱកាសឱ្យខ្ញុំបានសិក្សាជំនាញដែលខ្ញុំពេញចិត្ត ហើយនឹងធ្វើឱ្យខ្ញុំមានជំនាញមួយយ៉ាងពិតប្រាកដក្នុងការជួយរកប្រាក់ចំណូលផ្គត់ផ្គងគ្រួសារខ្ញុំ»។

និស្សិតឈ្មោះ ម៉ាន់ វ៉ាន់នេត អាយុ ២៣ឆ្នាំសិក្សាជំនាញអគ្គិសនីថ្នាក់បរិញ្ញាបត្ររងបាននិយាយថា ឆ្លងការប្រឡងនាពេលនេះ កាក្ដសង្ឃឹមច្រើថានឹងទទួលបានលទ្ធផលជាទីពេញចិត្ត ព្រោះលោកបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងខ្លាំង ថែមទាំងមានការជួយជ្រុំជ្រែកពីលោកគ្រូ អ្នកគ្រូផងដែរ។
លោកបន្តថា៖«ខ្ញុំសូមអំពាវនាវដល់យុវជនផ្សេងទៀតដែលមិនមានជំនាញ ហើយកំពុងសម្រេចចិត្តស្វែងរការងារធ្វើ គឺគួរតែមករៀនជំនាញសិន ដើម្បីទទួលបានសមត្ថភាពពិតប្រាកដ ហើយមានជំនាញបច្ចេកទេសស្របទៅតាមទីផ្សារការងារនាពេលបច្ចុប្បន្ននេះ ហើយអាចរកចំណូលជួយដោះស្រាយជីវៈភាពគ្រួសារយើង»៕

-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ