ព័ត៌មាន
ការវិភាគ៖ ប្រធានាធិបតីកូរ៉េខាងត្បូង ទំនងមិនចុះចេញពីតំណែងទេ ទោះមានការចោទប្រកាន់ទម្លាក់ក៏ដោយ
ជោគវាសនានយោបាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk Yeol កំពុងស្ថិតក្នុងភាពស្រពិចស្រពិលខណៈការរិះគន់និងកំហឹងកើនឡើងជុំវិញការដាក់ច្បាប់អាជ្ញាសឹក។ប៉ុន្តែទោះមានមនុស្សរាប់ពាន់នាក់ដើរក្បួនតវ៉ាតាមដងផ្លូវនានានៃទីក្រុងសេអ៊ូលទាមទារការលាលែងពីតំណែងក៏ដោយ ក៏ក្រុមអ្នកវិភាគបានសម្តែងការសង្ស័យថាប្រធានាធិបតីកំពុងរងសម្ពាធរូបនេះទំនងជានឹងមិនចុះចេញពីតំណែងទេ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក Yong-Chool Ha បាននិយាយថាលោកប្រធានាធិបតី Yoon ទំនងជាជឿថាលោកគោរពតាមច្បាប់នេះក្នុងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីថ្ងៃអង្គារថ្ងៃទី៣ខែធ្នូសប្ដាហ៍នេះ។ ការបោះឆ្នោតបន្ទាន់ក្នុងសភាកាលពីព្រឹកព្រលឹមថ្ងៃពុធសប្ដាហ៍នេះដែរ បានបង្ខំឱ្យោកកែប្រារសម្រេចចិត្តរបស់លោកវិញ។

លោក Yong-Chool Ha នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាកូរ៉េរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន និយាយថា លោក Yoon គឺជាបុគ្គលពិសេសម្នាក់។លោកជឿថា អ្វីគ្រប់យ៉ាងគួរតែត្រូវបានធ្វើដោយស្របច្បាប់។ លោកប្រហែលជាគិតថាខ្លួនលោកអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ សូម្បីតែលើកនេះក៏ដោយ។ដូច្នេះ វាមិនទំនងទេថា លោក Yoon នឹងទទួលយកកំហុសរបស់លោក ។

ខណៈអ្នកសង្កេតការណ៍ភាគច្រើនជឿថាការផ្លាស់ប្តូរភាពជាអ្នកដឹកនាំឥឡូវនេះគឺជៀសមិនរួច លោក Ha បាននិយាយថា លោកYoon ទំនងជានឹងត្រូវបានដកចេញពីអំណាចតាមរយៈការចោទប្រកាន់។លោកបានបន្ថែមថា និតិវិធីច្បាប់នៅតុលាការនឹងមានរយៈពេលជាច្រើនខែ ប៉ុន្តែខ្ញុំប្រាកដថាលោក Yoon នឹងមិនខ្វល់ពីការចូលរួមក្នុងការតស៊ូផ្លូវច្បាប់ដែលអូសបន្លាយនោះទេ។
គណបក្សប្រឆាំងចំនួន៦បានដាក់ញត្តិចោទប្រកាន់លោក Yoon ដោយលើកហេតុផលថាការប្រកាសច្បាប់អាជ្ញាសឹករបស់លោកបានបំពានរដ្ឋធម្មនុញ្ញ។ញ្ញត្តិនេះ ត្រូវបានដឹកនាំដោយគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ ដែលមេដឹកនាំរបស់បក្សនេះ បានហៅការបរាជ័យរបសលោកYoon ថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម