ព័ត៌មាន
ក្រសួងព័ត៌មាន និងទូរទស្សន៍រដ្ឋ-ឯកជន រួមគ្នាផ្សព្វផ្សាយរបបអាហារមានសុខភាពល្អ និងកាត់បន្ថយជាតិប្រៃ
ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារ លើកកម្ពស់ការយល់ដឹងពី របបអាហារមានសុខភាពល្អ និងកាត់បន្ថយជាតិប្រៃ ជូនមន្ទីរព័ត៌មាន រាជធានី-ខេត្ត អ្នកគ្រប់គ្រងកម្មវិធីវិទ្យុ និងទូរទស្សន៍ ទាំងរដ្ឋ និងឯកជន ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា សិក្ខាសាលានាពេលនេះ គឺជាកិច្ចសហប្រតិបតិ្តការរវាងក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងជូនដល់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ ឆ្នាំ២០២៤ ក្រសួង បានរៀបចំសិក្ខាសាលា ចំនួន២ ប្រធានបទ៖ ការលើកកម្ពស់សុខភាព ដោយកាត់បន្ថយជាតិប្រៃក្នុងចំណីហារ តាមយៈប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ជូនដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធ រួមទាំងពិធីករទូរទស្សន៍ និងវិទ្យុ អ្នកផលិតកម្មវិធី និងអ្នកសារព័ត៌មាន អំពីរបបអាហារមានសុខភាពល្អ ដែលទាក់ទងនឹងជំងឺមិនឆ្លង ដើម្បីរៀបចំផែនការប្រតិបតិ្តការប្រចាំឆ្នាំតាមរយៈប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការលើកកម្ពស់របបអាហារដែលមានសុខភាពល្អ និងការកាត់បន្ថយជាតិប្រៃក្នុងអាហារ។

ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ឃឹម សំអាត មន្រី្តបច្ចេកទេសទទួលបន្ទុកជំងឺមិនឆ្លង និងការលើកកម្ពស់សុខភាព អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា អាហារដែលទទួលទានប្រចាំថ្ងៃត្រូវតែមានសុខភាពគ្រប់គ្រាន់ ត្រូវតែមានបរិមាណសមស្របត្រឹមត្រូវ ដើម្បីជៀសវាងការបរិភោគអាហារដែលមានជាតិខ្លាញ់ អំបិល ស្ករ ច្រើន។ ដូច្នេះការជួបជុំគ្នានាថ្ងៃនេះ ដើម្បីរិះរកវិធីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ពីការទទួលទានរបបអាហារដែលមានសុខភាពល្អ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឈាន លាង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានថ្លែងថា ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ចំពោះការលើកកម្ពស់សុខភាព សាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវគោលដៅ នៃការអនុវត្តភារកិច្ចតាមផែនការ របស់ក្រសួងព័ត៌មាន។ តាមរយៈការខិតខំប្រឹងប្រែងរបស់មន្រ្តីយើង ដែលបានផ្សព្វផ្សាយកម្មវិធីសំខាន់ៗ ស្តីពីសុខភាព ទៅកាន់ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ដោយជួយដល់ប្រជាជនយើង បានយល់កាន់តែច្បាស់ អំពីហានិភ័យ នៃសុខភាព ដោយទទួលទានអាហារដែលមានជាតិប្រៃច្រើនហួសកម្រឹត និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរឥរិយាបទជាវិជ្ជមាន នៅក្នុងរបបអាហាររបស់ពួកគាត់។ ក្នុងឆ្នាំ២០២៤នេះ បណ្តាញផ្សព្វផ្សាយរបស់យើង បានចូលរួមដល់សហគមន៍ទូទាំងប្រទេស ដោយលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃការ់បន្ថយជាតិប្រៃក្នុងីអាហារ សម្រាប់ការកែលម្អសុខភាព។ មន្ទីរព័ត៌មានរាជធានី ខេត្ត ពិតជាបានដើរតួយ៉ាងសំខាន់ ក្នុងការពង្រីកយុទ្ធនាការនេះ ទៅកាន់តំបន់ដាច់ស្រយាល ដើម្បីប្រជាពលរដ្ឋទទួលបាន ព័ត៌មានអំពីសុខភាព។ កិច្ចខិតខំប្រឹងប្រែងរបស់យើង បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹង កាន់តែច្រើន និងការគាំទ្រយ៉ាងសកម្ម សម្រាប់ការអនុវត្តក្នុងជីវភាពរស់នៅ ប្រកបដោយសុខភាពល្អ ។ នេះជាសមិទ្ធផលដ៏ល្អ និងជាសក្ខីភាពមួយ ចំពោះអំណាចនៃការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។ នៅឆ្នាំ២០២៥ខាងមុខនេះ យើងនៅតែប្តេជ្ញាចិត្តក្នុងការជំរុញយុទ្ធនាការ នៃការផ្សព្វផ្សាយ យល់ដឹងពីសុខភាពនេះ ។ ក្រសួងព័ត៌មាន នៅតែបន្តកិច្ចសហការល្អ ជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីពង្រឹង និរន្តរភាព វឌ្ឍនភាព នៃការផ្សព្វផ្សាយរបស់យើង។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងយុទ្ធសាស្ត្រទំនាក់ទំនងថ្មី យើងមានគោលបំណងដើម្បីឈានឲ្យដល់ប្រជាពលរដ្ឋ ឲ្យកាន់តែទូលំទូលាយ និងផ្តល់ជូនអត្ថប្រយោជន៍សុខភាពយូរអង្វែង តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់៕ អត្ថបទ រដ្ឋា





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម