ព័ត៌មាន
សម្ដេចធិបតីឱ្យពិនិត្យចុងក្រោយលើសេចក្តីព្រាងច្បាប់ស្ដីពីជលផល និងរក្សាទុកសិនសេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងឆ្លង របៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១. សេចក្តីព្រាងច្បាប់ស្ដីពីជលផល
សេចក្តីព្រាងច្បាប់នេះ មាន ១៥ជំពូក ១០៥មាត្រា និងឧបសម្ព័ន្ធចំនួន២ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចនិងបរិស្ថាន ស្របនឹងបរិបទនៃការរីកចម្រើន សេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍវិស័យជលផលប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ជូនប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផល ផលិតផលជលផល។
សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅជំរុញនិងលើកកម្ពស់ការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល និងចូលរួមជាមួយបណ្តាប្រទេសដៃគូអភិវឌ្ឍនានា ក្នុងការគ្រប់គ្រងនិងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ ជាពិសេសប្រឆាំងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ។
ក្រោយពីកិច្ចពិភាក្សារួចមក សម្តេចធិបតី បានប្រគល់ភារកិច្ចជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងសាធារណៈការនិងដឹកជញ្ជូន ពិនិត្យលម្អិតនិងកែសម្រួលនូវមាត្រាមួយចំនួន ដើម្បីធានាសង្គតិភាពក្នុងការអនុវត្ត មុននឹងបញ្ជូនទៅកាន់ សម្តេចធិបតី ផ្ទាល់ ដើម្បីពិនិត្យនិងសម្រេចចុងក្រោយ។
ចំណែក ២. សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ
បន្ទាប់ពីកិច្ចពិភាក្សារួចមក សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈនេះ ត្រូវបានអង្គប្រជុំគណៈរដ្ឋមន្រ្តី សម្រេចរក្សាទុកមួយអន្លើសិន ដោយត្រូវបន្តអនុវត្តច្បាប់ដែលមានស្រាប់៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម