ព័ត៌មាន
មហាជនប្រមាណជិត ៥ម៉ឺននាក់នឹងចូលរួមព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
ភ្នំពេញ ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡាដ្ឋានមរតកតេជោ ដែលមានមហាជនចូលរួមប្រមាណជិត ៥ម៉ឺននាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់បាល់ ថតរូបអនុស្សាវរីយ៍ និងសំណេះសំណាលក្នុងព្រឹត្តិការណ៍នេះផងដែរ។
ដើម្បីឲ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះដំណើរការទៅដោយរលូន និងជោគជ័យ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធនសហធកីឡាាល់ទាត់កម្ពុជា ឯកឧត្តមនាយឧត្តមសេនី ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម សំហេង បុរស តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា ដែលរកមកបានដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អរគុណសន្តិភាព គឺអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះព្រឹត្តិការណ៍បាល់ទាត់នេះត្រូវតែធ្វើឡើងដោយភាពគគ្រឹកគ្រេងជាមួយការប្រគុំតន្ត្រី សម័យ បុរាណ។ ចំពោះការងារសន្តិសុខ ត្រូវតែពង្រឹងឲ្យបានម៉ឺងម៉ាត់បំផុត ព្រោះពួកជ្រុលនិយមចង់បំផ្លាញសន្តិភាពនៅកម្ពុជា ពួកគេនៅតែប៉ុនប៉ង់ជានិច្ច ដែលមិនត្រូវធ្វេសប្រហែសបានឡើយ។ សន្តិភាពមានតម្លៃណាស់ កាត់ថ្លៃមិនបាន សព្វថ្ងៃបណ្ដាប្រទេសលើពិភពលោកបានមកស្វែងយល់ និងយកបទពិសោធន៍សន្តិភាពនៅកម្ពុជាទៀតផង។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បាល់ទាត់នេះ ចំពោះការផ្សព្វផ្សាយ ការតុបតែងត្រូវ បានប្រគល់ជូនទូរទស្សន៍បាយ័នជាអ្នករៀបចំ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជិត ៥ម៉ឺននាក់ ដូច្នេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់បំផុត ដោយគ្រប់ស្ថាប័នត្រូវសហការគ្នាធ្វើឲ្យបានល្អបំផុតជាមួយនិងការទទួលខុសត្រូវរៀងៗខ្លួន។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បាល់ទាត់នេះ ផ្សារភ្ជាប់ជាមួយសន្តិភាព។ សន្តិភាពបានមកដោយលំបាក ដូច្នេះហើយបានគេយកប្រទេសកម្ពុជាជាគំរូ រហូតគេផ្តល់មេដាយសន្តិភាពជូនសម្ដេចតេជោហ៊ុន សែន ថែមទៀត។ ឯកឧត្តមសន្តិបណ្ឌិត បន្តថា ព្រឹត្តិការណ៍បាល់ទាត់នេះនឹងមានមហាជនចូលរួមជិត ៥ម៉ឺននាក់ ជាមួយការចែកទឹកបរិសុទ្ធជូនដោយឥតគិតថ្លៃ។ ការតុបតែង ការសម្តែងសិល្បៈ មុនព្រឹត្តិការណ៍បាល់ទាត់ ត្រូវតែធ្វើឡើងដោយគគ្រឹកគ្រែងបំផុត។ ប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សាយខ្លឹមសារនៃព្រឹត្តិការណ៍នេះឲ្យទូលំទូលាយ។ ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ត្រូវរួមគ្នាធ្វើ និងទទួលខុសត្រូវ និងមានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តផងដែរ។ ក្រៅពីការងារសន្តិសុខសណ្តាប់ធ្នាប់ ការងាររៀបចំចំណត និងការងារ អនាម័យ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាមួយនិងការជំរុញឲ្យក្រសួងក្រសួង្រសណយ៍ និងរគមនាគមន៍បន្ថែម្បឿនកំលាំងសេវាទូរស័ព្ទ ដោយសារមានអ្នកចូលរួមច្រើន។
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ មានការប្រកួតចំនួន ២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក. ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧:០០នាទី៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម